ភ្នំពេញ ៖ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានសហការជាមួយក្រុមហ៊ុនឯកជនមួយ បោះទុនរាប់លានដុល្លារ លើជំនួញដីឡូតិ៍មួយកន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការបោះទុនលើជំនួញដីឡូតិ៍ ពីកំពូលតារាចម្រៀងរូបនេះបានធ្វើឡើង បន្ទាប់តារាចម្រៀងលោក ព្រាប សុវត្ថិ ក៏បានបោះទុនលើមុខជំនួញដូចគ្នានេះផងដែរ។

លោក ខេមរៈ សិរីមន្ត ត្រូវបានគេដឹងថា លោកបានចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន ប៉ាងណាគ្រី បោះទុនរាប់លានដុល្លារ ពុះដីឡូត៍ នៅតំបន់ប៉ោយប៉ែត។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្តចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន ប៉ាងណាគ្រី បានបោះទុក រាប់លានដុល្លា ពុះដីឡូត៍ចំនួន ២០០ហិកតា នៅភូមិ ទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅជាប់និងក្រុង ប៉ោយប៉ែតតែម្តង ធ្វើឲ្យប្រជាពរដ្ឋ សប្បាយរីករាយនិងសាទរជាខ្លាំង ដោយសារ ដីឡូត៍របស់លោក មានតំបន់ទាបជាងទីផ្សារ តម្លៃត្រឹមតែ១៩៥០ដុល្លាឡើងទៅតែប៉ុណ្ណោះ និងបង់រំលស់ត្រឹមតែ ១០ម៉ឺនរៀល ក្នុងមួយខែដោយឥតការប្រាក់ ស្នើនឹង ៣៣០០រៀលក្នុងមួយថ្ងៃ តម្លៃនេះជាតម្លៃដែលទៀបជាងគេបំផុតនៅទីផ្សារ និង អាចជួយឲ្យសម្រួលឲ្យប្រជាពលរដ្ឋមានលទ្ធភាព ក្លាយជាម្ចាស់ អចលនទ្រព្យប្លឹងរឹងស្របច្បាប់ភ្លាមៗ។

មិនតែប៉ុណ្ណោះគម្រោងដីឡូត៍របស់លោក ខេមរៈ សិរីមន្ត កំពុងតែមានការអភិវឌ្ឍន៍និងជាតំបន់មានសក្តានុពលខ្លាំង មានដូចជារោងចក្រឧស្សាហកម្មជាច្រើន កំពុងដំណើរការ, អគារ CASINO ធំៗកំពុងសាងសង់, ផ្សារដោះដូរទំនិញខ្មែរថៃធំជាងគេ នៅក្នុងតំបន់, គម្រោងវីឡាជាច្រើនរយខ្នង, ទីលានវាយកូនហ្កោលដ៏ប្រណិត, ជាប់គម្រោងធំៗពីរ គម្រាងអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះៗនិង គម្រោងអ្នកឧកញ៉ាឡេង ណាវ៉ាត្រា, ទំហំឡូត៍ 5m X 20m,មានផ្លូវភ្លោះបេតុង ៣០ម៉ែត្រអមដោយផ្កាក្ងោក និងភ្លើងបំភ្លឺផ្លូវ ឆ្ពោះទៅខេត្តបាត់ដំបង់, មានផ្លូវភ្លោះបេតុង ២០ម៉ែត្រ អមដោយដើមដូងប្រេង និងភ្លើងបំភ្លឺផ្លូវ ឆ្ពោះទៅបឹងជង្រុកតេជោឈ្នះៗ, ចម្ងាយ ១៧ គីឡូម៉ែត្រ តាមច្រកកូនដំរី, ប្រព័ន្ធភ្លើង, ប្រព័ន្ធទឹក, ប្រព័ន្ធលូ, ប្លង់រឹង ស្របច្បាប់ ១០០%៕ រក្សាសិទ្ធិដោយ ៖ សំណាង SV






