ភ្នំពេញ ៖ ម្ចាស់មកុដចក្រវាឡកម្ពុជា ឆ្នាំ២០២០ រ៉េត សារីតា បានលាតំណែង តួឯកជារាជនីផ្ទេរ មកុដឲ្យទៅ សិស្សប្អូន ងិន ម៉ារ៉ាឌីកាលពីចុងខែតុលាកន្លងទៅ។ ការចាកចេញនេះ មិនមែននាង ផ្តាច់ចោលសិល្បៈឡើយ នាងបានបង្ថែមនៅ ការងារច្រើនជាងមុនទៀត។ តួយ៉ាងឆាប់ៗនេះ នាងនឹងថតភាពយន្តលក្ខណៈ អន្តរជាតិ ប្រចាំផលិតកម្មក្រៅស្រុកដ៏ធំមួយ ដោយនាងសុំលាក់ឈ្មោះសិន បន្ទាប់ពីបានធ្វើតេស្តជាប់ រួចមក។

ដ្បិតរ៉េត សារីតា បានបិទបញ្ចប់តំណែង បវរកញ្ញា តែនាងនៅតែ ត្រូវបានទស្សនិកជនចាត់ទុកថា ជាធនធានសិល្បៈ ពូកែពិបាករកដដែល។ ព្រោះមហាជនឲ្យតម្លៃបែបនេះ ហើយទើប សារីតា នៅតែបន្តអុកឡុក អាជីពសិល្បៈ ដោយមិនមានការបោះបង់ឬ ចោលភាពតស៊ូឡើយ។ នាងបានត្រៀមកិច្ចការ ប្រជាច្រើនទៀត ដែលត្រូវបំពេញ ដោយមិនអាចចោលបាន។ ជាពិសេសខាងភាពយន្តគឺនាង រិតតែបោះជំហ៊ាន មកកាន់តាមបំណង ដែលនាងស្រឡាញ់។ តារាតូចច្រឡឹងនេះ មិនធ្វើឲ្យអ្នកគាំទ្រ អស់អ្វីដែលថ្មីៗនោះទេ នៅតែមានជាបន្តបន្ទាប់តាមរយៈ ការចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន ឬអ្នកដឹកនាំផ្សេងៗ។
រ៉េត សារីតា បានប្រាប់ឲ្យដឹងថា នាងបានធ្វើតេស្តជាប់ ថតភាពយន្តនៅផលិតកម្មក្រៅប្រទេស ដែលបងប្អូនអាចនឹងភ្ញាក់ផ្អើល នៅពេលបង្ហាញឈ្មោះ។ ភារកិច្ចជាបវរកញ្ញា បានបិទបញ្ចប់មែន តែតំណែង និងការងារជាច្រើន របស់នាងលើសមុនទ្វេរដងសូម្បីតែនាង ក៏ភ្ញាក់ផ្អើល។ សារីតា បន្តលើកឡើងថា ភារៈដែលនាង រំភើបគឺជាទូតសុច្ឆន្ទៈ ប្រចាំក្រសួងកិច្ចការនារី ផ្តោតទៅលើកុមារ និងស្ត្រី ដែលនាងនៅតែបាន បន្តការងារបំផុសលើកទឹកចិត្ត។ អ្វីដែលនាងរីករាយ បានឃើញ ប្អូនម្ចាស់មកុដថ្មី ម៉ារ៉ាឌី មានសមត្ថភាព ហើយបន្តកិច្ចការនេះ អោយល្អ សាកសមនិងការពេញចិត្ត ចំពោះពុកម៉ែបងប្អូន។ នាងសូមលើកទឹកចិត្ត សិស្សប្អូនអោយខិតខំ បន្តទៀតក្នុងពេលឆ្ពោះដំណើរទៅកាន់ឆាកអន្តរជាតិឆាប់ៗ នាប្រទេសអ៊ីស្រាអែល។ មមាញឹកជាមួយ ការងារសិល្បៈរាល់ថ្ងៃ សារីតា បង្ហើបថា មិនទាន់មានពេលគិតគូលើ បញ្ហាបេះដូងនៅឡើយទេ ទុកមួយអន្លើសិន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















