ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម លីហ្សា ប្រកាសយកប្រាក់ចំណេញ ពីការលក់ម្ជូរថ្ងៃដំបូង ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ឋា

ភ្នំពេញ ៖ អតីតតារាសម្តែងអ្នកនាង គីម លីហ្សា បានប្រកាសនឹងយកថវិកាដែលបានលក់ម្ជូរនៃថ្ងៃបើកលក់សាខាថ្មីចំនួន២ថ្ងៃ ប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ឋា។
នេះបើយោងតាមការប្រកាសរបស់លោក អ៊ឹម ជីវ៉ា ដែលបានចូលរួមការបើកសាខាលក់ម្ជូរថ្មីរបស់អ្នកនាង គីម លីហ្សា កាលពីម្សិលមិញ។

លោក អ៊ឹម ជីវ៉ា បានប្រកាសតាមហ្វេសប៊ុករបស់ខ្លួនថា Wow..មិនសរសើមិនបាន តារាសម្តែង អ្នកនាង គីម លីហ្សា និងយកលុយដែល បាន មកពីការលក់ម្ជូរទាំងអស់នៅ ថ្ងៃបើកហាងថ្មី ជូន ដល់មន្ទីរពេទ្យគន្ធបុប្ផា ! បងសូមអបអសាទរប្អូនស្រី ! អំពើល្អមិនសាបសូន្យ។
លោកបញ្ជាក់ថា បងប្អូនស្គាល់ហើយ តារាសម្ដែង គីម លីហ្សា បានបង្ហើបប្រាប់ពេលនេះថា នាងនឹងបើកហាងលក់ម្ជូរក្រឡុក គីម លីហ្សា មួយទៀត នៅម្តុំមុខវត្តបុទុម ដើម្បីបំពេញសេចក្តីត្រូវការ អតិថិជនរបស់នាង ដែលបានគាំទ្រនាងកន្លងមក ខណៈដែលហាងម្ជូររបស់អ្នកនាង នៅម្តុំប៉េង ហួត បឹងស្នោរ មានអតិថិជនច្រើនរួចស្រាច់ហើយ ហើយរកចំនូលបានជាច្រើនទើប អ្នកនាង គីម លីហ្សា សម្រេចបើកហាងថ្មីមួយទៀត នៅខាងត្បូងវត្តបទុមវត្តី ជាប់សួន ហើយស្ថិតនៅផ្ទះ លេខ ១១ ផ្លូវលេខ៧ សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ ។

អ្នកនាង គឹម លីហ្សាបានសង្កត់ធ្ងន់ថា ដោយមានអតិថិជនគាំទ្រនេះហើយធ្វើឲ្យអាជីវកម្មអ្នកនាងមានភាពរីកចម្រើនដល់ថ្ងៃនេះ ទើបសម្រេចចិត្តថានិងចំណាយថវិកា បានមកពីការលក់ដូក្នុងថ្ងៃសម្ភោធរយៈពេល២ថ្ងៃ យកទៅ ផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នៅដើមខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះផងដែរ ។

គួរបញ្ជាក់ថា ចាប់តាំងពីមានបញ្ហានៅក្នុងរង្វង់គ្រួសារមក គីម លីហ្សា បានសម្រេចវិលមករស់នៅស្រុកកំណើតវិញ បន្ទាប់ពីសាងជីវិតថ្មីលើដីអូស្ត្រាលីអសរយៈពេលប៉ុន្មានឆ្នាំ ដោយទទួលបានកូន២នាក់ជាចំណងដៃ។
មករស់នៅស្រុកខ្មែរវិញ នាងហាក់មិនបាននឹកនាពីការវិលត្រឡប់ មកវិស័យសិល្បៈឡើងវិញឡើយ ប៉ុន្តែផ្ទុយទៅវិញនាងបានងាកមកបើកមុខរបររកស៊ីផ្សេងៗទៅវិញ ខណៈពេលបច្ចុប្បន្នមុខរបររបស់នាងក៏កាក់កបគួរសមផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>