ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រងរូបភាពPre-Wedding ពីតារាចម្រៀង នៅ ស៊ីនឿន និងភរិយា លេងធ្ងន់ដៃគ្រប់ទម្រង់

ភ្នំពេញ ៖ ការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត ដែលស្រឡាញ់គាំទ្រ សំឡេង និងរូបសម្បត្តិរបស់ តារាចម្រៀង នៅ ស៊ីនឿន ចង់ឃើញកម្រងរូបភាព របស់លោកនិង អនាគតភរិយា ពេលនេះ បានសម្រេចចេញលទ្ធផលជាផ្លូវការហើយ។ លោកអ្នកបានឃើញហើយ ពិតជាលាន់មាត់សរសើរ ជាមិនខានដោយសារ តែនៅ ស៊ីនឿង និងមនុស្សក្នុងបេះដូង បានរួមចិត្តគ្នា សាងរូបភាពដ៏ល្អទុកជាអនុស្សាវរីយ៍ ហើយបើនិយាយពីរឿងចំណាយប្រាក់ថតវិញគឺច្រើនគួរសម។

ហោចណាស់ត្រូវបានគេមើលឃើញថា លោកនៅ ស៊ីនឿន តារាមុខស្រស់ និងភរិយា បានជ្រើសរើសទេសភាពជាច្រើន ជុំវិញស្រុកខ្មែរ ដើម្បីផ្តិតយករូបភាពចែកជូនអ្នកគាំទ្រ។ លោកពិតជាមិនខ្លាចចំណាយ ហើយរូបភាពទាំងនោះ ត្រូវបានអ្នកគាំទ្រមួយចំនួនលើកឡើងថា ជាការបំផុសនូវវិស័យទេសចរណ៍តាមតំបន់នានារបស់ប្រទេសកម្ពុជា។ អ្វីដែលគេសរសើរ តារាប្រុសដែលមាន ភរិយាស្អាតដូចតារា រូបនេះមិនភ្លេចរូបភាព តាមប្រាសាទបុរាណនៃ ដូនតាយកមកផុសឡើងអោយគេឃើញ នេះជាការលើកស្ទួយមួយនៃសម្បត្ងិមរតកដូនតាយើងបន្សល់ទុក។

នៅ ស៊ីនឿន បានប្រាប់ខាងអ្នកយកព័ត៌មានយើងថា លោកនិងប្រពន្ឋជាទីស្រឡាញ់ បានមូលមតិគ្នាថតគ្រប់ទម្រង់នូវតាមទេសភាពផ្សេងៗ ជុំវិញស្រុកខ្មែរ ទាំងបុរាណនិងសម័យ។ នេះជាការកត់ចូលចំណងស្នេហ៍អោយកាន់តែបន្ថែម នូវអនុស្សាល្អៗទុកទៅថ្ងៃក្រោយ។ លោកបន្តថា ទោះហត់នឿយពេលថត តែរីករាយដែលបាន ពាំនាំនូវរូបភាពល្អៗ តាមតំបន់នានារបស់ស្រុកយើងមកអោយ ហ្វេនៗបានស្គាល់។ លោកចូលរោងការពេញលេញ នៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០២១ នាសណ្ឋារគារសូហ្វីតែលភ្នំពេញ ពិធីផ្សេងរៀបចំនៅទីនោះទាំងអស់។ បើទោះជាលោក មានភរិយានៅស្រុកអាមេរិក តែលោកមានមុខរបរក្នុងស្រុកជាមួយភរិយាហើយ ដោយមិនអាចចោលបាន។ ដូចនេះលោកប្រហែលនៅក្នុងស្រុកច្រើនជាងនៅ អាមេរិកហើយសិល្បៈក៍នៅតែប្រឡូកដដែល។ លោកសូមអរគុណពុកម៉ែបងប្អូនដែលបានស្រឡាញ់ ចូលចិត្តលោកតាំងពីដើមមក សូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អ ជួបអ្វីដែលល្អនៅក្នុងជីវិត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>