ភ្នំពេញ ៖ តារាសម្តែងនិងបង្ហាញម៉ូតនាង គីម ស៊ីវឡាម បានសម្តែងការហួសចិត្ត ក្នុងពេលដែលបានឃើញទស្សនិកជន បាននាំគ្នាជេរនាងមិនសម្ចៃមាត់ តាមរយៈការសម្តែងនៅក្នុងរឿងភាគទូរទស្សន៍មួយ។
យ៉ាងណាតារារូបនេះ ហាក់មិនបានខឹងដល់ទស្សនិកជន ដែលបានធ្វើការជេរប្រទេចនាពេលនេះឡើយ ដោយសារនេះ គ្រាន់តែជាការខឹងស្អប់របស់ទស្សនិកជន ដែលឃើញតួនាងមានអត្តចរិកកាច់ឆ្នាស់ ក្បត់ និងដណ្តើមរបស់គេតាមផ្ទៃរឿងប៉ុណ្ណោះ។
ទស្សនិកដែលបានទស្សនារឿងសត្រូវ កំពូលស្នេហ៍ដែលចាក់ផ្សាយនៅទូរទស្សន៍ និងផេកផ្លូវការរបស់បាយ័ន បាននាំគ្នាចូលខំមិនជេតួអង្គនាង អមរា សម្តែងដោយនាង គីម ស៊ីឡាម ដែលជាតួអង្គកាចឆ្នាស់ និងតាមយាយីតួស្រីគ្រប់ពេលវេលា។

ដោយសារការសម្តែង របស់នាងសាកសម ធ្វើឲ្យទស្សនិកជនមួយចំនួន បាននាំគ្នាជេរនាងមិនសំចៃមាត់ ដោយសារការស្អប់តួចូលស្លុងទៅតាមសាច់រឿង។
ឃើញបែបនេះ គីម ស៊ីវឡាម ក៏បានសម្តែងការហួសចិត្ត ប៉ុន្តែនាងក៏មិនមានការខឹងសម្បារ ចំពោះការជេរពីសំណាក់ទស្សនិកនាពេលនេះដែរ។បញ្ហានេះ គីម ស៊ីវឡាម បានបង្ហោះសារថា
តាំងពីចូលសិល្បៈ6/7ឆ្នាំមកនេះ អត្រាការជេរកើនឡើងជាទំងន់ ជេរតាំងពីដើមមកធ្វើឲ្យខ្ញុំរំភើបណាស់។
នាងថា អ្នកខ្លះក៏គ្រឺតរកវា.យ អ្នកខ្លះក៏ថាខ្ញុំនៅក្រៅស្លូតមិនថាmv ឬក៏រឿង ជំនាញខ្ញុំ អ្នកដឹកឲ្យដើរតួក្បត់ដណ្តើរប្រុស ទះតប់និងហើយអរគុណបងអ្នកដឹកគ្រប់រូបដែរ ធ្វើឲ្យគេជេរខ្ញុំគ្រប់ពេល។
នាងបញ្ជាក់ថា ខ្ញុំមិនដែរខឹងនិងអ្នកដែរជេរខ្ញុំនោះទេ ខ្ញុំសប្បាយចិត្តពេលឃើញគេជេរ តែបើជួបក្រៅកុំវា.យអូនអីណា ហើយបងប្អូនដែរចង់ឲ្យខ្ញុំដើរតួស្លូតម្តងនោះ ខ្ញុំក៏មិនទាន់ដឹងដែរចាំ មើលបងៗអ្នកដឹកសិនok ណា។

នាងថា ខ្ញុំក៏ចង់ឲ្យគេអាណិតម្តងដែរ ចង់ប្រាប់ថាស្រឡាញ់អ្នកគ្រប់គ្នា ហើយក៏អរគុណសម្រាប់ការស្រឡាញ់ ចូលចិត្តការសំដែងនាងខ្ញុំ។
ជាការកត់សម្គាល់ រយៈពេលប្រមាណជា២ឆ្នាំចុងក្រោយនេះ សង្កេតឃើញថា តារាសម្តែងស្រីសាច់សខ្ចី គីម ស៊ីវឡាម កាន់តែមានសន្ទុះខ្លាំងឡើងៗ តាមរយៈការថតរឿងភាគជាបន្តបន្ទាប់។ ចំណុចនេះអាចបញ្ជាក់បានថា ទីផ្សារការងារសម្តែងរបស់ស្រីស្អាតរូបនេះ ពិតជាឡើងកូដលឿនខ្លាំងមិនធម្មតាឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាងSN










