ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ុន ស្រីពេជ្រ សម្រេចមិនលក់ផ្ទះវិញ ដោយសារហេតុផលមួយ…

ភ្នំពេញ ៖ នៅទីបំផុតទៅតារាចម្រៀងនាង ស៊ុន ស្រីពេជ្រ បានសម្រេចនឹងមិនលក់ផ្ទះ ដើម្បីយកលុយដោះស្រាយការព្យាបាលឱពុករបស់ខ្លួនឡើយ ដោយឈរលើហេតុផលចំនួន២។
ហេតុផលទាំងពីរនោះ គឺទី១ដោយសារផ្ទះនោះ គឺជាការស្រឡាញ់ខ្លាំង ពីសំណាក់ឪពុកម្តាយរបស់នាង ហេតុនេះទើបមិនដាច់ចិត្តលក់។
ហេតុផលទី២ ដោយសារនាង និងក្រុមគ្រួសារ បានចាប់ផ្តើមមានការងារសិល្បៈជាថ្មីឡើងវិញ ក្រោយរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញ។

យ៉ាងណាតារាចម្រៀងរូបនេះ នៅតែបង្ខំចិត្តលក់ដីមួយកន្លែង សម្រាប់សងថ្លៃជំពាក់គេលើការព្យាបាលជំងឺប្អូន និងឪពុករបស់នាង គឺនាយ សង់ ស៊ីស ដែលកំពុងញាំញីដោយជំងឺនិងភាពចាស់ជរា។

ស៊ុន ស្រីពេជ្រ បានបញ្ជាក់ហេតុផលខាងលើ តាមសារបង្ហោះតាមហ្វេសប៊ុកថា ដោយការស្រឡាញ់ផ្ទះពេក នាងខ្ញុំជាកូនៗ ពិតជាយល់ពីទំហំចិត្ត និងអាណិតលោកឪពុកអ្នកម្តាយ គឺមិនដាច់ចិត្តឃើញលោកយំស្រណោះផ្ទះទៀតទេ។ ដូចច្នេះខ្ញុំសម្រេចចិត្តបញ្ឈប់ ការលក់ផ្ទះនេះហើយ បងប្អូនអើយ ខ្ញុំក៏លក់ដីមួយកន្លែង និងទ្រព្យដែលមានសល់ខ្លះៗ លក់ជាការសងបំណុលជំនួសផ្ទះ ទុកឲ្យពុកម៉ែរស់នៅវិញ។

នាងបញ្ជាក់ថា ខ្ញុំនិងបងបងមានលទ្ធភាពរកដោះស្រាយបាន ព្រោះដោយតាំងពីមានការបើកប្រទេសឡើងវិញ ក្រោមម្លប់សន្តិភាពរបស់សម្តេចពុក ឥឡូវនេះ ការងារក៏មានចូលជាបន្តបន្ទាប់។ នាងខ្ញុំពិតជាត្រេកអរណាស់ យើងខ្ញុំជាកូនៗមានសង្ឃឹមហើយពុកអើយពុក បានផ្ទះពុកមកវិញហើយ ។

គួររំលឹកថា កន្លងមកដោយសារភាពទទួលខុសត្រូវ នៅក្នុងការព្យាបាលប្អូន និងឪពុករបស់ខ្លួននោះ ស៊ុន ស្រីពេជ្រ បានចំណាយថវិកាមិនក្រោម៣០ម៉ឺនដុល្លារនោះឡើយ។

យ៉ាងណា បើទោះជាការខិតខំនឹងចំណាយថវិកាអស់ច្រើន សម្រាប់ការព្យាបាលជំងឺមហារីកប្អូននាងទាំង ក្នុងនិងក្រៅប្រទេសនោះក៏ ជាអកុសល្យប្អូនប្រុសរបស់នាង មិនអាចជាបានឡើយ ពោលបានទទួលមរណភាព កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ ប៉ុន្តែនាងក៏នៅមានភារកិច្ច និងតួនាទីជួយមើលថែបន្តទៀត នៃជំងឺឪពុកនាយ សង់ ស៊ីស ដែលកំពុងផ្ទុកជំងឺ និងភាពចាស់ជរា ទៅហើយ នាពេលបច្ចុប្បន្ននេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>