ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់ សម្ដេចតេជោ ចំនួន១៣ម៉ឺនដុល្លារ ជូនក្រុមកីឡាករជម្រើសជាតិកម្ពុជា បន្ទាប់ពីឆ្លងទៅវគ្គបន្ទាប់ជុំទី៣ នៃពានរង្វាន់ AFC Asian Cup

ភ្នំពេញ ៖ ដូចការសន្យា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជនផ្សេងទៀត ជូនក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលលើផ្ទៃប្រទេស។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ប្រាក់រង្វាន់លើកទឹកចិត្តសរុបមានចំនួន ១៣ម៉ឺនដុល្លារ ដែលទទួលបានពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០ម៉ឺនដុល្លារ ថវិកាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ១ម៉ឺន ៥ពាន់ដុល្លារ ថវិកា លោក ចិន្តា (អតីតនាយអាវុធហត្ថ) ១ម៉ឺនដុល្លារ លោកឧកញ៉ា ឡេង ប្រុស ៥ពាន់ដុល្លារ សម្រាប់ប្រតិភូ និងកីឡាករជម្រើសជាតិ ៤៣នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៣,០២៣ដុល្លារ។

ប្រាក់រង្វាន់នេះ គឺសម្រាប់លើកទឹកចិត្ត ក្រុមជម្រើសជាតិកម្ពុជាក្នុងការឆ្លងទៅវគ្គបន្ទាប់ជុំទី៣ នៃពានរង្វាន់ AFC Asian Cup ក្រោយពីការយកឈ្នះហ្គាំទាំងពីរជើង ទោះក្នុងស្ថានភាពលំបាក ពុះពារក្នុងការប្រកួតទាំងដែលអវត្តមានសមាជិកមួយចំនួនដោយសារឆ្លងជំងឺកូវីដ ហើយនៅតែអាចនាំមកនូវជ័យជំនះដ៏មោទនភាពជូនជាតិកម្ពុជា។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមកោះហ្គាមរបស់សហរដ្ឋអាមេរិក ទាំង ២ជើង ក្នុងលទ្ធផលបច្ចេកទេស ៣ទល់១ នៅក្នុងវគ្គជម្រុះ Play-Off កាលពីថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលាកន្លងទៅ នៅប្រទេសបារ៉ែន ដោយជើងទី១ កម្ពុជា បានឈ្នះកោះហ្គាំ ១ទល់០ និងជើងទី២ កម្ពុជា បានឈ្នះកោះហ្គាំ ២ទល់១ ដែលធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាបានទទួលកៅអីវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ជើងឯកបាល់ទាត់ទ្វីបអាស៊ី AFC Asian Cup China 2023 នៅប្រទេសចិនតែម្ដង ៕ រក្សាសិទ្ធិដោយ ៖ កូលាប

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>