ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីម ម៉ាការ៉េត ពេជ្រ ចរណៃ Miss univers 2021 សាងឈ្មោះឲ្យម្តាយដែលធ្លាប់ល្បី

ភ្នំពេញ ៖ អ្នកស្រីណិប កេសី ជាតារាភាពយន្តជើងចាស់ ដែលធ្លាប់សាងស្នាដៃលើវិស័យភាពយន្តខ្មែរ អំឡុងទសវត្សរ៍ទី៩០។ អ្នកស្រី ជាប់ឈ្មោះកញ្ញាឯកប្រចាំទស្សនាវដ្តី ប្រជាប្រិយ កាលពីនៅក្មេងរួចមកក៏បន្តអុកឡុកសិល្បៈ បានមួយរយៈធំក៏ចេញសាងអនាគតនៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញ អ្នកស្រី មហារីករាយព្រោះពេលនេះ មានតំណក់ឈាមកាត់មករក អ្នកស្រី គឺកូនស្រីដ៏ស្រស់ស្អាត និងពូកែ ក្លាហានតស៊ូ។ អ្វីដែលគេមើលឃើញ កូនស្រីអ្នកស្រីដណ្តើមបាន តំណែង លំដាប់រងទី២ Miss univers Cambodia 2021។

ស៊ីម ម៉ាការ៉េត ពេជ្រ ចរណៃ ដ្បិតតែមិនធ្លាប់ប្រឡង មែនតែ ដំណើរឆ្ពោះ មកប្រឡង លើឆាកបវរកញ្ញា កន្លងមកឃើញថា នាងត្រងត្រាប់យល់ សាច់ការងារ យល់វិញ្ញាសា ដាក់ឲ្យធ្វើ ឃើញថាទទួលយកបានទាំងអស់។ នាងជាក្មេងស្រីដែលមិនចេះចុះចាញ់ ឧបសគ្គ ហើយរមែងលះបង់ប្រ.យុទ្ធតាម សមត្ថភាព។ ម្ល៉ោះហើយនាង រមែងប៉ែងជើងលើ បេក្ខភាពផ្សេងៗទៀត ដែលចូលមកប្រឡង រហូតបានចូលវគ្គTop3 ។ ចរណៃ មានមហិច្ឆិតា ធ្វើជាតារាសម្តែង និងបង្ហាញម៉ូដ ដូចអ្នកម្តាយរបស់នាង ដែលធ្លាប់អុកឡុកសិល្បៈ និងធ្លាប់មានមហាជនស្គាល់។ បែបនេះហើយទើបធ្វើឲ្យអ្នកស្រី ណិប កេសី អតីតតារាភាពយន្ត មានមោទនភាពពន់ពេក ដែលឃើញកូនអាចបន្តវេនសិល្បៈ មិនខុសពីម្តាយ។

បច្ចុប្បន្នអ្នកស្រី ណិប កេសី បានវិលមករស់នៅស្រុកកំណើតវិញ ចាកចោលអាមេរិក។ អ្នកស្រី បើកបរលក់ដូរមួយនៅនឹងផ្ទះខ្លួនឯង។ ចំណែក កូនស្រីវិញ ក្រោយជាប់បវរកញ្ញា កាន់តែមមាញឹកជាមួយការងារ ដែលខាងក្រុមបវរកញ្ញា ចាត់ចែង។ ពេជ្រ ចរណៃ ក៏ធ្លាប់ថតបទចម្រៀង ខារ៉ាអូខេ ឲ្យលោក យ៉ែម សំអូនដែលជាអ្នកផលិតផ្ទាល់ខ្លួន។ ចរណៃ នៅតែប្តេជ្ញាថា នឹងខិតខំឲ្យល្អបន្តទៀតក្នុង ការបោះជំហ៊ានលើផ្នែកសិល្បៈ ដែលមាននិស្ស័យចូលចិត្តតាំងពីនៅវ័យក្មេងមក៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>