ភ្នំពេញ ៖ តារាចម្រៀងដ៏ស្រស់សោភា ចិន យ៉ាទី ក្រោយពេលផ្តាច់ចេញ មិនច្រៀងក្រុមណាឃើញថា មានការងារហូរចូលជាបន្តបន្ទាប់ ។ នេះមិនរាប់ចូល ការឡើងច្រៀងសម្តែងនៅតាមកញ្ចក់ទូរទស្សន៍ផង។ យ៉ាទី មានភាពរីករាយច្រើន ដែលវិថីដែលនាង ស្គាល់តែភាពតស៊ូ មានការដើរទៅមុខមិនអស់សង្ឃឹម។ យ៉ាងណាមិញ រឿងមួយដែលនាង សប្បាយចិត្តក្រោយ ទទួលបានតំណែង សំខាន់មួយ ទាំងខ្លួនមិននឹកស្មានថាវាសនាជាប់ងារដូចគេ។

ចិន យ៉ាទី បើនិយាយពីរឿងឈ្មុល រត់ជាមួយសិល្បៈ ឃើញថា មានប្រវត្តិវាយលុក មិនអន់ជាង តារាដែលផ្តើមល្បីឈ្មោះឡើយ។ នាងដើរច្រៀងតាមហាង តូចធំ គ្រប់ច្រកឲ្យតែបានដោះស្រាយជីវភាពគ្រួសារ។ នាងផ្តើមធ្វើឲ្យគេស្គាល់ ក្រោយពេលឡើង ប្រឡងចម្រៀងលំដាប់មួយ អោយស្ថានីយ៍ទូរទស្សន៍ហង្សមាស។ នាចុងក្រោយ អាចឲ្យគេកត់សម្គាល់បាន នូវទេពកោសល្យ និងទឹកដមសំឡេងទើប ស្រីស្អាត ប្រកបដោយឆន្ទៈពុះពាររូបនេះ មានទីផ្សារបន្តគ្នា ដែលសាមីខ្លួនចាត់ទុកថា ជាភ័ព្វសំណាងមួយរបស់ខ្លួន។
ស្ងប់កូវីដភ្លាម យ៉ាទី ស្រាប់តែក្រសោបនិងទទួល បានតួនាទីជាតំណាងហាងលក់សម្លៀកបំពាក់ល្បី Charming Ladies។ យ៉ាទី បង្ហើបទាំងរីករាយ ដោយនិយាយថា រំភើប បានទទួលការងារផ្នែកនេះ និងអរគុណពីថៅកែសម្លៀកបំពាក់ ដែលជ្រើសរើស និងមើលឃើញនាង។ នាងនិងខិតខំដុះខាត់ សមត្ថភាពខ្លួនឯង ឲ្យបានប្រសើរឡើងទៀត ក្នុងន័យការពារទីផ្សារ ឲ្យបានប្រសើរ។ ភាពជូរចត់ ដែលនាងធ្លាប់ហែលឆ្លងនៅជាមួយ សិល្បៈ និងបន្តធ្វើឲ្យនាងក្លាយជា មនុស្សរឹងមាំជាថ្មីទៀត ដើម្បីអនាគតខ្លួនយើងនិងក្រុមគ្រួសារ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















