ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ស្នេហា​ស្រឡាញ់​ភេទ​ដូចគ្នា ទីបំផុត ម្នាក់​សុំ​បែ​ក តែម្នាក់​ទៀត​មិនព្រម លទ្ធផល​ទៅជា​យ៉ាងណា!?

នេះជារឿងមួយដ៏មិននឹកស្មាន និងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង គ្រាដែលបានឃើញនារីពីរនាក់សុទ្ធតែស្រស់ៗស្អាត ដែលបានស្រឡាញ់គ្នា នៅទីបំផុត បានត្រូវនារីដែលមានកូនប្រុសស្រី២នាក់ សុំបែក ក៏បានមកប្រទាញប្រទង់គ្នា នៅដីវាលមួយកន្លែងនៅខាងប៉ោយប៉ែត ដោយចាប់ក្រៀកពីសំណាក់នារីគ្មានកូនយ៉ាងស្អិតរមួតដោយមិនព្រលែងសោះឡើយ ព្រោះតែនារីមានកូនសុខៗសុំបែកពីខ្លួនដោយគ្មានមូលហេតុផល។

នេះបើតាមបុរសម្នាក់ដែលបានជួបហេតុការណ៍នេះផ្ទាល់ មានគណនីហ្វេសប៊ុកឈ្មោះ Tae Hee បានរៀបរាប់ថា៖ «គណីស្រលាញ់ភេទដូចគ្នា ស្នេហ៍មិនអាចបង្ខំបានទេ ខ្ញុំមកពីរហាត់ប្រាណវិញ ក៏ឃើញគាត់ស្រែកសុំជំនួយពីខ្ញុំ​បងអើយជួយខ្ញុំផងម្នាក់ស្រីមួយពាក់អាវពណ៍ទឹកក្រូចសុំបែក តែម្នាក់ពាក់មួកពណ៍ខ្មៅមិនព្រមបែក.. ជឿអត់អត់ ជិះម៉ូតូ 5គ្រឿង មកដំណាលគ្នា គេមិនឈប់ ឈប់អីតែខ្ញុំមិនដឹងគ្នាអរបុិនណាទេ នេះចង់បញ្ជាក់ថាខ្មែរមិនសូវចេះជួយគ្នាទេយកតែរួចខ្លួន រៀនរស់ក្នុងសង្គមអោយចេះជួយគ្នាផងបងប្អូន»។

ដោយឡែក មហាជននៅក្នុងបណ្តាញសង្គម ក្រោយពីបានឃើញបែបនេះ បាននាំគ្នាភ្ញាក់ផ្អើលហួសចិត្តជាខ្លាំង និងបាននិយាយត្រង់ៗថា អ្នកស្រលាញ់ភេទដូចគ្នា ពេលប្រច័ណ្ឌ ឬឈ្លោះគ្នាម្តងៗ គួរអោយខ្លាចណាស់ ខ្លាំងជាងភេទផ្ទុយគ្នាទៀត។ រីឯអ្នកខ្លះទៀត ព្រោះតែអាណិតនារីមានកូន ក៏បានប្រាប់បុរសអ្នកថតថា ម៉េចក៏មិនទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ទៅ ដោយចោទពីបទបង្ខាំងមនុស្ស និងរំលោភសិទ្ធិរស់នៅរបស់គេ ព្រោះថាស្នេហាមិនអាចបង្ខិតបង្ខំឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម