ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុម ធ្វើ​បាន​ចឹង​ទៀត! គ្រប់គ្នា​ងឿងឆ្ងល់​ថា ស្រ្តី​ម្នាក់​លាក់​ផ្លែ​ល្ពៅ​ដ៏​ធំ ក្នុង​សំពត់​បាត់​ឈឹង តើ «រចនាសម្ព័ន្ធ» បែប​ណា​ទៅន៎!?

កាលពីពេលថ្មីៗនេះ ទង្វើដ៏មិននឹកស្មានដល់ របស់ស្ត្រី​ម្នាក់​នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ដែលបាន​លួច​បន្លែ និង​ផ្លែឈើ លាក់ក្រោមសំពត់ ​បាន​បង្ក​ឱ្យ​មានការ​ពិភាក្សាឡើងក្តៅគគុក នៅ​លើ Weibo។

ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញស្រ្តីរូបនោះ ​បាន​យក​ផ្លែ​ល្ពៅ​ដ៏​ធំ​មួយ រួចដាក់ចូលក្នុងសំពត់រ៉ូប។ បន្ទាប់មក ស្រ្តីរូបនេះបានទម្លាក់សំពត់ខ្លីត្រឹមជង្គង់ចុះ ដើម្បីបិទបាំង ហើយបន្តធ្វើជាដើររើសរបស់ផ្សេងទៀត ហាក់ដូចជាគ្មានអ្វីកើតឡើង ហើយលួចទៅដោយជោគជ័យ។

តែយ៉ាងណាមិញ ទង្វើដ៏មិនថ្លៃថ្នូររបស់ស្រ្តីរូបនេះ ត្រូវបានលាតត្រដាង គឺបន្ទាប់ពីប្រតិបត្តិករផ្សារ បានធ្វើការឆែកកាមេរ៉ាឃ្លាំមើល ដើម្បីពិនិត្យ បន្ទាប់ពីអាជីវករបានត្អូញត្អែរ ពីការបាត់បង់។

ក្រោយពីបានមើលវីដេអូនេះ អ្នកនិយមលេងអ៊ីនធឺណេតចិនជាច្រើន បានបញ្ចេញមតិបែបនេះថា “វាធំជាងកូន ហើយអាចដាក់ខាងក្នុងបានបែបនេះ ខ្ញុំអាចនិយាយបានថាវាពិតជាអស្ចារ្យណាស់, មិនដឹងថារចនាសម្ព័ន្ធខាងក្នុងបែបណាទេ, លើកក្រោយ ជួយលួចទុរេនឲ្យខ្ញុំផង, តម្រូវការរបស់បងស្រីម្នាក់នេះធំប៉ុនណា នោះរសជាតិវាក៏ខ្លាំងប៉ុណ្ណឹងដែរ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>