ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផន ផល្លា សម្តែង​ការខ្លោចចិត្ត​ខ្លាំ​ង ក្រោយ​ឃើញ​យុវជន​កូនខ្មែរ ឡើង​ឆា​ក​ផឹ-ក​ស្រាបៀ-រ ឈរ​ជ-ល់កែ-វគ្នា​បែបនេះ

កាលពីពេលថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងក៏ដូចសម្តែងការហួសចិត្តជាខ្លាំង ខណៈដែលបានឃើញកម្មវិធីប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍មួយ ក្នុងវគ្គផ្សព្វផ្សាយស្រាបៀរ បានអញ្ជើញយុវវ័យប្រុសស្រីចំនួន៤នាក់ ដែលត្រូវរង្វាន់ឡើងមកបង្ហាញពីការភ្លក់រសជាតិស្រា ដែលចង់បង្ហាញថា ពិតជាមានរសជាតិឆ្ងាញ់ «ផឹកស្រួល ស្រួលផឹក» ខណៈស្រាគឺជាគ្រឿងស្រវឹង ដែលមនុស្សវ័យក្មេង ជាពិសេសស្ថិតក្នុងវ័យសិក្សាមិនគួរសាក ឬប៉ះពាល់នោះឡើយ។

យ៉ាងណាមិញ ទន្ទឹមនឹងរូបភាពដែលមិនចង់ឃើញនេះ ត្រូវបានចែករំលែក ខណៈមហាជនជាច្រើនបានផ្ទុះការរិះគន់ឡើងព្រោងព្រាត ក្នុងនោះ លោក ផន ផល្លា ជាអ្នកគ្រប់មណ្ឌលមែកឈើ ដែលជាកន្លែងទំនុកបម្រុងចិញ្ចឹមកុមារកំព្រានៅកម្ពុជា បានសម្តែងការខ្លោចចិត្តយ៉ាងខ្លាំង ដោយលោកបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកយ៉ាងដូច្នេះថា៖ «ពង្វក់សាហាវ…ពង្វក់គ្រប់ទម្រង់ ពង្វក់គ្រប់កន្លែង ពង្វក់គ្រប់វ័យ ខ្ញុំមើលទៅដូចជាជ្រុលពេកហើយ ហៅក្មេងៗមកផឹកសា្រដាក់ទូរទស្សន៍បែបនេះ»។

ប្រធានមណ្ឌលកុមារកំព្រារូបនេះ ក៏បានសរសេររៀបរាប់បន្តទៀតថា «ផឹកក៏ផឹកចុះ…..តែនេះ ដូចជាពេកហើយ អស់លោកអ្នកធ្វើទីផ្សារ….ទីផ្សារនេះ ខ្ញុំឲ្យ ឈ្មោះថា ទីផ្សារបំផ្លាញសង្គម ទីផ្សារ បំផ្លាញជាតិ ទីផ្សារបំផ្លាញក្មេងជំនាន់ក្រោយ ខ្ញុំសូមមិនគាំទ្រ កម្មវិធីដែលបានពង្វក់ក្មេង ឲ្យផឹកស្រាបែបនេះជាដាច់ខាត តើអ្នកដឹកកម្មវិធីនេះ យកស្អីមកគិត? ដើម្បីលុយ ដើម្បីប្រយោជន៍ខ្លួន និងដើម្បីភាពជោគជ័យរបស់អ្នក អ្នកមិនបានអាណិត អាសូរជាតិសាសន៍មួយនេះទាល់តែសោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>