ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងលំនៅដ្ឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍ ត្រូវបាននិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំផ្អាកប្រតិបត្តិការលក់

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍលំនៅឋាន និងខុនដូ ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ ចំនួន ៥គម្រោង ត្រូវបាននិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ ផ្អាកប្រតិបត្តិការលក់ចាប់ពី ថ្ងៃទី១២ ខែមករា នេះតទៅ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៦។

គម្រោងទាំងនោះ រួមមាន៖
១, គម្រោងអគារខុនដូ Prince Happiness Plaza ឬ The Pinnacle Residence
២, គម្រោងអគារខុនដូ Prince Golden Bay
៣, គម្រោងអគារខុនដូ មជ្ឈមណ្ឌល Prince Huan Yu
៤, គម្រោងលំនៅដ្ឋានបុរី Prince One Tropica
៥, គម្រោងលំនៅដ្ឋានបុរី ភូមិសំរោង ។
បើតាម និយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ បានគូសបញ្ជាក់បន្ថែមថា អតិថិជន ដែលបានចុះកិច្ចសន្យាលក់ និងទិញ ផ្ទះ ឬខុនដូរ នៅក្នុងគម្រោងខាងលើរួច ត្រូវបន្ដអនុវត្តកាតព្វកិច្ចរហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។ ដោយឡែក ចំពោះអតិថិជន ដែលបានបញ្ចប់កាតព្វកិច្ចស្របតាមកិច្ចសន្យាលក់-ទិញ ជាមួយគម្រោងខាងលើនេះ ត្រូវបន្ដស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិផ្ទះ និងខុនដូ តាមគម្រោងនីមួយៗ ដោយមានកិច្ចសហការសម្របសម្រួលរវាងនិយ័តករ និងក្រសួងរៀបចំដែនដី។
សូមបញ្ជាក់ថា ការសម្រេចរបស់និយ័តករ ផ្អាកប្រតិបត្តិការលក់គម្រោងទាំងនេះ បានធ្វើឡើង បន្ទាប់ពីថ្មីៗនេះ ក្រុមហ៊ុនសម្ព័ន្ធ ព្រីនស៍ គ្រុប ដែលក្រុមហ៊ុនមេនៃគម្រោងទាំងនេះ មានជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាស់តាមអនឡាញ និងការរកស៊ីខុសច្បាប់ជាច្រើនទៀត ហើយបច្ចុប្បន្ន មេខ្លោងរបស់ក្រុមហ៊ុននេះ គឺលោក ជេន ហ្ស៊ី ក៏ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួន បញ្ជូនទៅប្រទេសចិនរួចហើយដែរ ដើម្បីធ្វើការស៊ើបអង្កេត និងផ្ទន្ទាទោសទៅតាមផ្លូវច្បាប់នៅក្នុងប្រទេសចិន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>