កម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កក រួមមានដូចជាប្រហិតសាច់ក្ដាម សាច់គោ សាច់បង្កង ជាដើម ដែលទីតាំងដ៏ធំខាងលើស្ថិតសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយសង្ស័យថា សាច់បង្កកទាំងអស់ភាគច្រើន គឺនាំចូលពីមកពីប្រទេសថៃ។ រដ្ឋបាលខណ្ឌប្ញស្សីកែវ នាល្ងាចថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ។
សូមជម្រាបជូនថា៖ ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កក ក្នុងបរិមាណច្រើនរហូតដល់រាប់សិបតោនក្នុងមួយថ្ងៃ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត។
ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីជំនាញកំពុងត្រួតពិនិត្យ នឹងមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ចំពោះលទ្ធផលយ៉ាងណាយើងខ្ញុំនឹងជម្រាបជូននាពេលក្រោយ។ រក្សាសិទ្ធដោយ៖សុទ្ធលី


























