ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស៣ស្លាប់ និងរបួសធ្ងន់ម្នាក់ ករណីឡានសណ្ដោងកុងតឺន័រ បុករះម៉ូតូអូសធ្លាក់ផ្លូវ និងឆាបឆេះ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងរថយន្តសណ្ដោងកុងតឺន័រឯបុករះម៉ូតូជាច្រេីនគ្រឿង អូសធ្លាក់ផ្លូវ និងឆាបឆេះ បណ្តាលឱ្យបុរស ៣នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ខណៈម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ០៧៖០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ២ ខាងត្បូងស្ពានលេខ៤៦ ស្ថិតក្នុងឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំង ដើម្បីពិនិត្យ វាស់វែង និងស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ ព្រមទាំងរៀបចំចាត់ចែងតាមនីតិវិធីច្បាប់។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈអ្នករងរបួសកំពុងទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យ ។
គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ ដែលបន្តឆក់យកអាយុជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់គួរបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវ ដើម្បីកាត់បន្ថយការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ ៕ រក្សាសិទ្ធិដោយ : សុទ្ធលី

Screenshot
Screenshot

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>