ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ផ្ញើសារជូនលោក ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំងនិងជូនពរក្រុមបាល់ទាត់បារាំងឱ្យទទួលបានជោគជ័យ លើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា នៅថ្ងៃនេះសម្តេចបានផ្ញើសារជូនលោកប្រធានាធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង និងជូនពរក្រុមបាល់ទាត់បារាំងឱ្យទទួលបានជោគជ័យ លើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ។
សម្តេចបានបង្ហោះសារដូច្នេះថា ៖​ “ ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុងប្រធានាធិបតីបារាំងរឿងបាល់ទាត់។(តាំងពីចុងឆ្នាំ២០២២មកប្រធាធិបតីម៉ាក្រុងរបស់បារាំងនិងខ្ញុំតែងឆ្លងឆ្លើយជាមួយគ្នាជាប្រចាំទោះខ្ញុំមិនធ្វើជានាយករដ្ឋមន្ត្រីទៀតក៏ដោយដែលសារនោះបញ្ជូនទៅមកតាមWhatsApp) សាររបស់ខ្ញុំថ្ងៃនេះ ក្រៅពីសួរសុខទុក្ខគាត់ និងគ្រួសារខ្ញុំបានបង្ហាញនូវជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំងនិងជូនពរក្រុមបាល់ទាត់បារាំងទទួលជោគជ័យរហូតលើកពានក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ ។
សាររបស់ខ្ញុំបញ្ចប់ដោយពាក្យ(Vive Les Bleus !!!) រូបថតខ្ញុំលើកពាននេះជារូបភាពដែលកីឡាករបារាំងក្នុងនាមFIFAនាំមកកម្ពុជានិងប្រទេសនានានៅអាសុីឆ្នាំ២០២២។ឯអាវលេខ៩ជាអាវរបស់ខ្ញុំដែលតែងពាក់លេខ៩ពេលចូលទាត់បាល់កាលពីពេលមុន” ៕ រក្សាសិទ្ធិដោយ : សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>