ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា បន្តបង្កើនការផ្ដោតលើរាល់កិច្ចការទាំងពួងដែលជាប្រយោជន៍ប្រជាជន ជាពិសេសកិច្ចការដែលស្នើដោយក្រុមប្រឹក្សាឃុំ សង្កាត់

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយប្រធានគណៈកម្មការទាំង១០ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងក្រុមនានាព្រឹទ្ធសភា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ នៃព្រឹទ្ធសភា និងបានលើកឡើងថា ព្រឹទ្ធសភា បន្តបង្កើនការផ្ដោតលើរាល់កិច្ចការទាំងពួងដែលជាប្រយោជន៍ប្រជាជន ជាពិសេសកិច្ចការដែលស្នើដោយក្រុមប្រឹក្សាឃុំ សង្កាត់ ព្រោះពួកគាត់ជាអង្គបោះឆ្នោតឱ្យសមាជិកព្រឹទ្ធសភា ហេតុនេះសំណើរបស់ពួកគាត់ត្រូវតែប្រឹងប្រែងដោះស្រាយឱ្យបានច្រើន តាមដែលអាចធ្វើបាន។ អង្គប្រជុំ ក៏បានបង្ហាញនូវទិន្នន័យដែលបញ្ជាក់ថា ច្បាប់មួយចំនួន មិនទាន់មានអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តគាំទ្រ ដើម្បីអនុវត្តឱ្យស្របបរិបទសង្គមជាក់ស្តែង នាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តសមាជិកព្រឹទ្ធសភា បន្តពង្រឹងយន្តការចុះតាមភូមិភាគ ដោយ ក្ដាប់ព័ត៌មានឱ្យជាប់ ដើម្បីឆ្លើយតបនូវរាល់សំណើដែលលើកឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបានទាន់ពេលវេលា។ ឯកឧត្តមបណ្ឌិត ក៏បានណែនាំឱ្យនាយកដ្ឋានជំនាញ សហការរៀបចំរបាយការណ៍ប្រចាំត្រីមាសឱ្យបានខ្លី ខ្លឹម និងឆ្លុះបញ្ចាំងពីសូចនាករច្បាស់លាស់ ដើម្បីរាយការណ៍ជូនសម្តេចប្រធានព្រឹទ្ធសភា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានសម្តែងការសាទរយ៉ាងក្រៃលែងចំពោះលទ្ធផលនៃសេចក្តីសម្រេចចិត្ត ស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំមហាសន្និបាតសភាប្រើភាសាបារាំង (APF) ដែលបានប្រព្រឹត្តទៅនៅប្រទេសកាមេរូន។ សេចក្តីសម្រេចចិត្តអន្តរជាតិនោះ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមរយៈការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ការប្រើប្រាស់កិច្ចសន្ទនា ការគោរពបទឈប់បាញ់ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងទាមទារឱ្យមានការដកកងកម្លាំងទាំងអស់ចេញពីតំបន់ជម្លោះជាបន្ទាន់។ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>