ខេត្តឧត្តរមានជ័យ: ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងខេត្តឧត្តរមានជ័យ លោកប៉ាវ ឈុនហួរ កាលពីព្រឹកថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦នេះ បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស អតីតកាសែតអនឡាញ ម្នាក់ ប្រចាំខេត្តឧត្តរមានជ័យមានជ័យ ដាក់ពន្ធនាគារ កំណត់ ០២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ បង្ហោះសារលើប្រព័ន្ធបណ្ដាញសង្គមរិះគន់ រដ្ឋាភិបាលថា: ទាហានខ្មែរនៅជួរមុខ ខ្វះខាតស្ទើរគ្រប់បែបយ៉ាង សូម្បីតែ ទឹកផឹក ឬ ទឹកងូត ក៏ខ្វះខាតដែរ ប្រព្រឹត្ត នៅក្នុង សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៦។
លោកចៅក្រមបានថ្លែងអោយដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ លួត សុផល ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន អោយសារព័ត៌ ស្រទាប់យុវវ័យ ប្រចាំខេត្តឧត្តរមានជ័យ និង ជាអតីតអ្នកប្រដាល់គុនខ្មែរ ម្នាក់។
គាត់ ត្រូវបាន ជាប់ចោទពីបទ: បទធ្វើឱ្យខូចទឹកចិត្តកងទ័ពនិង បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៧២, ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។
ជនជាប់ចោទ ត្រូវចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថ តាមដីកាតុលាការ កាលពីថ្ងៃ ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់ពី គាត់ បាន បង្ហោះខ្លឹមសារ ដូចមាននៅក្នុងអង្គហេតុ នៅក្នុងសំណុំរឿងក្តីនេះ នៅលើគណនីហ្វេសប៊ុក (Facebook account) ផ្ទាល់ខ្លួន របស់គាត់ ដែលមានឈ្មោះថា: SOPHAL O’SMACH កាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៦ និង បានប៉ះពាល់ ដល់ ទឹកចិត្តកងទ័ពជួរមុខ នៅតាមព្រំដែន ខណៈដែល ស្ថានភាពព្រំដែន រវាងប្រទេសទាំងពីរ កំពុងតែ តានតឹង។
លោកអែម ចន្ថា សហមេធាវី ការពារក្តី អោយជនជាប់ចោទ លួត សុផល បានសម្តែងការខកចិត្ត ចំពោះ សេចក្តីសម្រេមច របស់តុលាការ និង ថ្លែងថា: សេចក្តីសម្រេចនេះ វាអយុត្តិធម៌ ចំពោះកូនក្តី ពីព្រោះ អ្វីដែលគាត់បានធ្វើ គឺមិនមានចេតនា ដើម្បីធ្វើឱ្យខូចទឹកចិត្ត ដល់កងទ័ពទេ។ តែ ផ្ទុយ ទៅវិញ គឺ គាត់គ្រាន់តែ បាន ឈឺឆ្អាលនឹងកងទ័ពជួរមុខ និង ដើម្បីជួយដល់កងទ័ពជួរមុខតែ ប៉ុណ្ណោះ៕
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN៕តុលាការខេត្តឧត្តរមានជ័យ ផ្តន្ទាទោស អ្នកកាសែត អនឡាញ(Online) និង អតីតអ្នកប្រដាល់គុនខ្មែរម្នាក់ ជាប់គុក ០២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ បង្ហោះសារលើប្រព័ន្ធបណ្ដាញសង្គម រិះគន់ រដ្ឋាភិបាលថា: ទាហានខ្មែរនៅជួរមុខ ខ្វះខាតស្ទើរគ្រប់បែបយ៉ាង សូម្បីតែ ទឹកផឹក ឬ ទឹកងូត ក៏ខ្វះខាតដែរ?
ខេត្តឧត្តរមានជ័យ: ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងខេត្តឧត្តរមានជ័យ លោកប៉ាវ ឈុនហួរ កាលពីព្រឹកថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦នេះ បានប្រកាសសាលក្រម និង សម្រេចផ្តន្ទាទោស អតីតកាសែតអនឡាញ ម្នាក់ ប្រចាំខេត្តឧត្តរមានជ័យមានជ័យ ដាក់ពន្ធនាគារ កំណត់ ០២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ បង្ហោះសារលើប្រព័ន្ធបណ្ដាញសង្គមរិះគន់ រដ្ឋាភិបាលថា: ទាហានខ្មែរនៅជួរមុខ ខ្វះខាតស្ទើរគ្រប់បែបយ៉ាង សូម្បីតែ ទឹកផឹក ឬ ទឹកងូត ក៏ខ្វះខាតដែរ ប្រព្រឹត្ត នៅក្នុង សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៦។
លោកចៅក្រមបានថ្លែងអោយដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ លួត សុផល ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន អោយសារព័ត៌ ស្រទាប់យុវវ័យ ប្រចាំខេត្តឧត្តរមានជ័យ និង ជាអតីតអ្នកប្រដាល់គុនខ្មែរ ម្នាក់។
គាត់ ត្រូវបាន ជាប់ចោទពីបទ: បទធ្វើឱ្យខូចទឹកចិត្តកងទ័ពនិង បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៧២, ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។
ជនជាប់ចោទ ត្រូវចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថ តាមដីកាតុលាការ កាលពីថ្ងៃ ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់ពី គាត់ បាន បង្ហោះខ្លឹមសារ ដូចមាននៅក្នុងអង្គហេតុ នៅក្នុងសំណុំរឿងក្តីនេះ នៅលើគណនីហ្វេសប៊ុក (Facebook account) ផ្ទាល់ខ្លួន របស់គាត់ ដែលមានឈ្មោះថា: SOPHAL O’SMACH កាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៦ និង បានប៉ះពាល់ ដល់ ទឹកចិត្តកងទ័ពជួរមុខ នៅតាមព្រំដែន ខណៈដែល ស្ថានភាពព្រំដែន រវាងប្រទេសទាំងពីរ កំពុងតែ តានតឹង។
លោកអែម ចន្ថា សហមេធាវី ការពារក្តី អោយជនជាប់ចោទ លួត សុផល បានសម្តែងការខកចិត្ត ចំពោះ សេចក្តីសម្រេមច របស់តុលាការ និង ថ្លែងថា: សេចក្តីសម្រេចនេះ វាអយុត្តិធម៌ ចំពោះកូនក្តី ពីព្រោះ អ្វីដែលគាត់បានធ្វើ គឺមិនមានចេតនា ដើម្បីធ្វើឱ្យខូចទឹកចិត្ត ដល់កងទ័ពទេ។ តែ ផ្ទុយ ទៅវិញ គឺ គាត់គ្រាន់តែ បាន ឈឺឆ្អាលនឹងកងទ័ពជួរមុខ និង ដើម្បីជួយដល់កងទ័ពជួរមុខតែ ប៉ុណ្ណោះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







