ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញ
កាលពី រសៀលថ្ងៃទី ទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានជំនុំជម្រះ លើបណ្តឹងសុំដោះលែង ស្ថិតនៅក្រៅឃុំ របស់ជនត្រូវចោទ ឈ្មោះ រ័ត្ន សុធី ជាអតីត:ជំទប់ទី២ នៃឃុំអន្លង់វិល និង ជាអតីតប្រធានប្រតិបត្តិស្រុកនៃគណបក្សភ្លើងទៀនស្រុកសង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងបទល្មើស រូមគំនិតក្បត់។
សវនាការនេះ ដឹកនាំដោយ លោកចៅក្រមយន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង ចៅក្រមប្រឹក្សា លោកងួន រតនា និង លោកចែ សុង។
បន្ទាប់ពីបញ្ចប់ការសាកសួរ ជនជាប់ចោទ និង ប្រឹក្សា ទៅលើ អង្គហេតុ និង អង្គច្បាប់, ចៅក្រម ប្រឹក្សាជំនុំជម្រះ ក៏បាន សេចក្តីសម្រេច បដិសេធ បណ្ដឹងសុំដោះលែង ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន។
យោងតាម ដីកាតុលាការ, ជនជាប់ចោទ រ័ត្ន សុធី អាយុ ៥៤ ឆ្នាំ ត្រូវបានជាប់ចោទពីបទ: “រួមគំនិតក្បត់” តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ។
លោករ័ត្ន សុធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៦ នៅដីចម្ការមួយកន្លែងរបស់លោក ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីលោក បាន សរសេរសារ ដែលមានចេតនាញុះញង់ និង ប្រឆាំងនឹង ថ្នាក់ដឹកនាំរដ្ឋាភិបាល ហើយធ្វើការចែករំលែក នៅតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook)៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




