ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខរដ្ឋស្ដីទី លើកលែងទោស ដល់ទណ្ឌិត ជនជាតិបែលហ្ស៊ិកម្នាក់ ដែលជាប់ទោសអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹង ការដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ជាង១ គីឡូក្រាម តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ!!

ភ្នំពេញ: ទណ្ឌិត ជនជាតិបែលហ៊្សិក ០១ រូប ឈ្មោះ TANGUY EDDIE J TALLER ភេទ ប្រុស
កើតឆ្នាំ១៩៨០ ដែលត្រូវបានតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ០៦ «III» ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ របស់តុលាការកំពូលនោះ ត្រូវបានលើកលែងទោស និង ទទួលបាន សេរីភាពវិញ តាមរយៈព្រះរាជក្រឹត្យលេខ: នស/រកត/០៥២៦/៥៦០ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខា ដោយ ប្រមុខរដ្ឋស្ដីទី នៃ ព្រះរាជាណាចក្រកម្ពុជា ។

ព្រះរាជក្រឹត្យនេះ ត្រូវបានចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក្នុងព្រះបរមនាម និង តាមព្រះរាជត្រាស់បង្គាប់ និង ដោយយោង តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា: ទណ្ឌិត ឈ្មោះ Eddie J Taller Tanguy និង ឈ្មោះ David Noel Catry ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ អស់មួយជីវិត និង ពិន័យ ជាប្រាក់ ម្នាក់ៗ ចំនួន ៨០ លានរៀល ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន ប្រភេទកូកាអ៊ីន ទម្ងន់ជាង ១ គីឡូក្រាម ឆ្លងដែន ពីប្រទេសប្រេហ្ស៊ីល ឆ្ពោះមកកាន់ ប្រទេសកម្ពុជា តាមច្រក ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រព្រឹត្ត កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨។

ទណ្ឌិត ទាំងពីររូប ត្រូវបានជាប់ចោទពីបទ: ជួញដូរ រក្សាទុក និង ដឹកជញ្ជូនដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង។

ក្នុងចំណោម ទណ្ឌិត ទាំងពីរនេះ ឈ្មោះ David Noel Catry ត្រូវបានឃាត់ខ្លួន នៅក្នុងចំណុច ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨។ សមត្ថកិច្ចជំនាញ ដក បាន ថ្នាំញៀន ប្រភេទ កូកាអ៊ីន ទម្ងន់ សរុប: ១៣០០,២៤ ក្រាម(ជាង ១គីឡូក្រាម) ពីគាត់។

យោងតាម ចម្លើយសារភាពរបស់ ឈ្មោះ David Noel Catry, ឈ្មោះ Eddie J Taller Tanguy ក្រោយមក ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងព្រំដែនកម្ពុជាវៀតណាម ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ តាមដីកាតុលាការ។

នៅក្នុង ឆ្នាំ ២០២០, ទណ្ឌិត ឈ្មោះ David Noel Catry ដែលបានឆ្លើយដាក់ ទណ្ឌិត Eddie J Taller Tanguy ថា: ជាម្ចាស់គ្រឿងញៀន ដែលសមត្ថកិច្ចបានដកហូតពីខ្លួន និង ថា បានជួលខ្លួន អោយ យកគ្រឿងញៀន ពីប្រទេសប្រេងហ្ស៊ីលនោះ ក៏បាន ទទួលមរណភាព ដោយសារ ជំងឺ ប្រចាំកាយ- គាំងបេះដូង- នៅក្នុង ពន្ធនាគារព្រៃស (មណ្ឌលអប់រំកែប្រែទី១) (ម១)។

ទោះជាយ៉ាងណាក៏ដោយ, នៅរាល់ពេល សវនាការ, ទណ្ឌិត Eddie J Taller Tanguy បានឆ្លើយបដិសេធ យ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ ពី ឈ្មោះ David Noel Catry និង តុលាការ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>