ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសរត់ម៉ូតូ PassApp ម្នាក់ ដែលអះអាងថា: គ្រូមកស្ថិត ចាប់ក្មួយស្រីខ្លួនឯង បង្កើត អារកទាំងរស់ ! ត្រូវតុលាការកាត់ទោស ដាក់គុកអស់មួយជីវិត!!

ភ្នំពេញ: សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦ បានបើក ជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ បុរសជាប់ចោទម្នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម ផ្តន្ទាទោស ដាក់គុក អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹង ការចាប់ក្មួយស្រីខ្លួនឯងបង្កើត អារកសម្លាប់ ទាំងរស់ និង ចាក់បងស្រីខ្លួនឯង បណ្តាលឱ្យ រងរបួសធ្ងន់ធ្ងរ ទៀត  ដោយអញអាង គ្រូចូល រួចលោតពីផ្ទះជាន់ទី១ ដើម្បីធ្វើ អត្តឃាត តែ មិនស្លាប់។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោក ប៉ុល សំអឿន បានថ្លែងឱ្យដឹងថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ ហង់ រតនៈ ហៅ បារាំង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ: រត់អ្នក PassApp ។ 

ជនជាប់ចោទ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ផ្តន្ទាទោស ដាក់គុក អស់ មួយជីវិត ពីបទ: ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។

យោងតាមអង្គហេតុ នៅវេលាម៉ោង១ រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ៤៥ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឈ្មោះ ហង់ រតនៈ ហៅ បារាំង បានយកកាំបិតបុ័ងតោ អារ.ក សម្លាប់ក្មួយស្រីអាយុ ១០ ឆ្នាំ ស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ។

បន្ទាប់ពេលធ្វើសកម្មភាពអាករសម្លាប់ក្មួយស្រីរួច ជនជាប់ចោទបានលោតពីលើផ្ទះជាន់ទី១ ដើម្បី សម្លាប់ខ្លួនតាមក្រោយ ប៉ុន្តែមិនស្លាប់ក៏ត្រូវបានសមត្តកិច្ចនគរបាលមូលដ្ឋានចុះទៅចាប់ខ្លួន។

មុនធ្វើសកម្មភាព ជនជាប់ចោទ បានដើរចុះឡើងៗ ចេញក្រៅផ្ទះ រួចយកអាសនៈចុះក្រោម ហើយបានដុតធូបនិងចាក់ភ្លេងសៀមចំនួន៣បទ ដើម្បីអញ្ជើញគ្រូ។

លុះពេលចប់ភ្លេងសៀម៣បទហើយ ជនជាប់ចោទ បានស្ទុះទៅចាប់ក្មួយស្រីអូសដៃឡើងទៅលើផ្ទះ រួចធើ្វសកម្មភាព អាករតែម្តង។

ឃើញដូច្នោះ ម្ដាយជនរងគ្រោះក៏បានឡើងទៅតាមពីក្រោយដែរ ប៉ុន្តែជួយសង្គ្រោះមិនទាន់ខណៈជនជាប់ចោទ បានអាករកូនស្រីឲ្យរងរបួសទៅហើយ ហើយជនដៃដល់ក៏បានប្រើកាំ បិតបុ័ងតោ អាករខ្លួនឯងនឹងយកពូថៅវាយក្បាលបន្ថែម រួចលោតចុះពីលើផ្ទះដើម្បីសម្លាប់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ ហង់ រតនៈ ហៅ បារាំង បាន ឆ្លើយសារភាព និង ទទួលស្គាល់ អំពី កំហុសឆ្គង របស់ខ្លួន និង សុំអោយ តុលាការ មេត្តា បន្ធូរបន្ថយទោស ដល់គ្នាខ្លះៗ ផង។

សំំណុំរឿងក្តីនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៦៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>