បន្ទាយមានជ័យ៖មេភូមិសាមគ្គីបានស្បត់មុខប្រជាពលរដ្ឋទាំងភូមិមិនបានទទួលលុយមួយលានប្រាំសែនរៀលថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើងនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦នៅស្នាក់ការភូមិសាមគ្គី ដែលស្ថិតភូមិរង់ចាំស្ថិតភូមិរងចាំ ឃុំស្លរក្រាម ស្រុកស្វាយចេក។ ដែលមានវត្តមានពីឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមន៍អតីតៈយុទ្ធជននិងនិវត្តជនកម្ពុជា និងលោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យតំណាងអោយឯឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារថ្នាក់ជាតិនិងខេត្តស្រុក/ក្រុង។ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា៖ព័ត៌មានបានផ្សព្វផ្សាយចោទប្រកាន់លោក ជា សយ មេភូមិសាមគ្គី ថាយកលុយពីប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធជាជនពិការថ្នូរថ្នូរអោយផ្ទៈ១ខ្នងចំនួន១.៥០០.០០០រៀលដើម្បីអោយមេភូមិបោកស្រាយអោយបានច្បាស់ជូនប្រជាពលរដ្ឋបានដឹងតើការពិតឬយ៉ាងណា។ លោក ជា សយ មេភូមិសាមគ្គីបានបញ្ជាក់ថា៖រឿងព័ត៌មានបានផ្សាយចោទប្រកាន់ថាលោកយកលុយថ្នូរផ្ទៈ១ខ្នងនោះគឺលោកបាននិយាយការពិតជាមួយគ្ប្រជាពលរដ្ឋដែលទើបត្រឡប់ពីធ្វើការនៅប្រទេសថៃ តែលោកបានបញ្ជាក់ថាទោះជាមានលុយ១លានរៀលរឺ១លាន៥សែនរៀលក៍គាត់គ្មានផ្ទៈអោយដែរ ព្រោះគាត់គ្មានសិទ្ធិបែងចែកនិងប្រគល់ជូន គ្រាន់តែទទួលពាក្យដើម្បីស្នើសុំទៅនិងសិក្សាអោយច្បាស់លាស់តើប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានពិតប្រាកដត្រូវបានថ្នាក់លើប្រគល់ជូន។ លោកបានស្បត់ចំពោះមុខប្រជាពលរដ្ឋថា៖លោកមានកូន៧នាក់និងកូនចៅជាង២០នាក់បើសិនជាលោកបានយកលុយ១លានរៀលរឺ១លាន៥សែនរៀលពីប្រជាពលរដ្ឋណាមួយថ្នូរចែកផ្ទៈ១ខ្នងសុំអោយរន្ទៈបាញ់ទាំងពូជន៍ ព្រោះផ្ទៈសម្រាប់ជនភៀសសឹកនៅភូមិរងចាំគាត់គ្មានសិទ្ធិបែងចែកឡើយ តែមានសិទ្ធិធ្វើរបាយការណ៍ស្នើសុំទៅថ្នាក់លើដើម្បីប្រគល់ជូនសម្រាប់ប្រជាពលរដ្ឋរស់នៅជាក់ស្តែងក្នុងតំបន់ដែលភាគីទាហានថៃហំព័ន្ធយកលំនៅដ្ឋាន។ ឯកឧត្តម គន់ គីម បានបញ្ជាក់ថា៖បងប្អូនប្រជាពលរដ្ឋបានស្គាល់មេភូមិរបស់ខ្លួនច្បាស់ហើយទាំងគាត់បានស្បត់ស្បែរជូននិងប្រជាពលរដ្ឋគាំទ្រថារាល់ព័ត៌មាននិងបណ្តាញសង្គមបានផ្សព្វផ្សាយចោទប្រកាន់លោក ជា សយ មេភូមិសាមគ្គីគឺគ្មានការពិតឡើយជាការមួលបង្កាច់ដែលជាព័ត៌មានមិនពិតធ្វើអោយប៉ៈពាល់កិត្តិយសសង្គម ហើយប្រជាពលរដ្ឋទាំងភូមិសាមគ្គីបានឆ្លើយតបពុំមានដូចសកម្មភាពដែលផ្សាយចោទប្រកាន់ឡើយ។ឯកឧត្តមបានបញ្ជាក់ថា៖នៅពេលដែលជម្លោះព្រំដែនកម្ពុជា.ថៃ ភាគីទាហានថៃបានបានឈ្លានពានបូរណៈភាពទឹកដីកម្ពុជាបានប្រើប្រាស់អាវុធមានទំលាក់គ្រាប់ពីលើយន្តនិងគ្រាប់ផ្លងបណ្តាលអោយប្រជាពលរដ្ឋស្លូតត្រង់វបានស្លាប់និងរបួសត្រូវបានជម្លៀសចេញពីលំនៅដ្ឋានត្រូវបានទាហានថៃបានយកលួសបន្លានិងកុងទីន័រហំព័ទ្ធយកលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៦ភូមិមាន២ភូមិឃុំអូរបីជាន់ ស្រុកអូរជ្រៅ និង៤ភូមិនៅឃុំគោករមៀត ស្រុកថ្មពួក។ឯកឧត្តម គន់ គីម បានបញ្ជាក់ថា៖ជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា បានកសាងលំនៅដ្ឋាបណ្តោះអាសន្នរហូតពេលនេះបានចំនួន៣.៣១៨ខ្នងផ្ទៈ និងជនភៀសសឹកបានចូលរស់នៅជាង៣.០០០គ្រួសារមានភ្លើងទឹកនិងសាលារៀននិងផ្សារសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិរងចាំ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី












