ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ បង្គាប់ឱ្យអភិបាលរងស្រុកបាទីម្នាក់ ចូលខ្លួនបំភ្លឺករណីរំលោភលើទំនុកចិត្ត

តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកោះហៅជនសង្ស័យម្នាក់ ឈ្មោះ ឡោ ជំនិត ជាអភិបាលរងស្រុកបាទី ឱ្យចូលខ្លួនមកកាន់សាលាដំបូងខេត្ត ដើម្បីសាកសួរដេញដោលជុំវិញបណ្តឹងព្រហ្មទណ្ឌពីបទ «រំលោភលើទំនុកចិត្ត» ដែលបានកើតឡើងនៅក្រុងដូនកែវ ។យោងតាមដីកាកោះផ្លូវការរបស់សាលាដំបូងខេត្តតាកែវដែលទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ជនសង្ស័យត្រូវកោះហៅ មានឈ្មោះ ឡោ ជំនិត ភេទប្រុស កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៧៨ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។នៅក្នុងដីការដដែលនោះបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡោ ជំនិត ត្រូវចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣០នាទីព្រឹក ដើម្បីឆ្លើយបំភ្លឺលើអង្គហេតុ៖«រំលោភលើទំនុកចិត្ត» នៅចំណុចភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តឹងរបស់ឈ្មោះ ដួង ស្រីលក្ខណ៍» ។ បច្ចុប្បន្ន ឯកសារផ្លូវការនេះ ត្រូវបានអាជ្ញាធរប្រគល់ជូនដល់សាមីខ្លួនរួចរាល់ហើយ ដើម្បីធានាថាជនពាក់ព័ន្ធបានទទួលជ្រាប និងត្រូវចូលខ្លួនដោះស្រាយទៅតាមនីតិវិធីច្បាប់ជាធរមាន ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>