ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្តបន្ទាយមានជ័យ ជំនុំជម្រះរឿងក្តី លោកចាងហ្វាងកាសែត HVNN ជាប់ពាក់ព័ន្ធនឹងការលួចស្តាប់ ឬ ថត ពាក្យសម្ដី ឯកជន និង បទញុះញង់!

ខេត្តបន្ទាយមានជ័យ:សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៦  បានបើកសវនាការ ជំនុំជម្រះ លើជនជាប់ចោទ ឈ្មោះ
ហែម វណ្ណា ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ: ជាអ្នកកាសែត និង ជា  ចាងហ្វាងកាសែតអនឡាញ HVNN ពីបទ : “ស្តាប់ ឬថតពាក្យសំដីឯកជន”  និងបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”  ប្រព្រឹត្តនៅចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានចែងតាមបញ្ញត្តិមាត្រា៣០១ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សវនាការនេះ ដឹកនាំឡើយដោយលោកចៅក្រម ហុង លឹមផ័ង ជាចៅក្រមជំនុំជម្រះ លោកព្រះរាជអាជ្ញារង  គង់ រតនា ជាតំណាងអយ្យការ ព្រមទាំងមានការ ចូលរួម ពីជនជាប់ចោទ មេធាវីការពារក្តី និង មន្រ្តីសង្កេតការណ៍ នៃ អង្គការសង្គមស៊ីវិល ដែលពាក់ព័ន្ធ ផងដែរ។

នាពេលសវនាការ, ជនជាប់ចោទ ហែម វណ្ណា បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ និង ស្នើសុំឱ្យតុលាការ មេត្តា ទម្លាក់ចោល នូវ បទចោទប្រកាន់ទាំងពីរ ខាងលើ និង អះអាងថា: គាត់មិនបាន ប្រព្រឹត្តអ្វី ដូចការចោទប្រកាន់នោះទេ។

ចំណែកឯ មេធាវីការពារក្តី ចំនួន៤ នាក់ ដែលបានស្មគ្រចិត្ត ចូលរួមការពារក្តីឱ្យ ជនជាប់ចោទ ហែម វណ្ណា ក៏បានសន្និដ្ឋានថា: សំំណុំរឿងនេះ មិនភស្តុតាង ឬ ធាតុផ្សំនៃ បទល្មើស ដើម្បីដាក់បន្ទុក លើកូនក្តី ដូចបទចោទប្រកាន់នោះទេ។

ក្រុមមេធាវីការពារក្តី ក៏បានស្នើសុំ ឱ្យតុលាការ សម្រេចទម្លាក់ការចោទប្រកាន់ ទាំងអស់ ចំពោះកូនក្តី និង អោយគាត់ ទទួលបាន នូវ សិទ្ធិសេរីភាព វិញ ចាប់ ពីពេលនេះ តទៅ។

បន្ទាប់ពីសវនាការបានបញ្ចប់ លោកចៅក្រម ហុង លឹមហ័ង
បានសម្រេចប្រកាសសាលក្រមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។

សូមបញ្ជាក់ថា៖ លោក ហែម វណ្ណា ជាចាងហ្វាងកាសែត HVNN ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនជាអាសន្នបណ្តោះ នៅពន្ធនាគារ កាលពី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីលោកបានចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹង អាជ្ញាធរមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យថា “មានជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សាពីសំណាក់មនុស្សមួយក្រុមផ្សេងទៀត ដែលគេដឹងថា អាច ជាទីអាថ៍កំបាំង នៅខាងក្រោយបន្ទាយកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត”៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>