លោក ហួត សិទ្ធីរាជ ភេទប្រុស កើតថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០១ កាន់អត្តសញ្ញាណបណ្ណលេខ ០១១៣៣៩២៥២ មានអាសយដ្ឋាន ផ្ទះលេខ៣៣EoE1E2 ផ្លូវPO6 ភូមិ៤ សង្កាត់ច្រាំងចំរោះទី១ ខណ្ឌឬ ស្សីកែវ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹង សូមគោរពជូន
ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នើសុំប្ដឹង ៖ ១. ឈ្មោះ រុន រ័ត្នវាសនា ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាយុ ៥៤ ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ៨ ផ្លូវលេខ ២៥៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២. ឈ្មោះ លឹម កុក ជាំង ភេទប្រុស ជនជាតិខ្មែរ សញ្ញាតិខ្មែរ អាយុ៣៧ ឆ្នាំ កាន់លិខិតឆ្លងដែន លេខ N00413718 មានអាសយដ្ឋាន ផ្ទះលេខC28 ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ។ ៣. ឈ្មោះ ឡាច បុទុមវត្ថី ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋាន ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ៤. បក្សពួក ពីបទ៖ ចាប់ ឃុំឃាំង និង បញ្ចាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ប៉ះពាល់ដល់សេរីភាពបុគ្គល, មិនព្រមដោះលែងបុគ្គលដែលត្រូវបានឃុំ ដោយខុសច្បាប់, កំហែងយក, ផ្តើមគំនិត និង សមគំនិត ប្រព្រឹត្ត នៅម្តុំ ក្រោយក្រុមហ៊ុនទូរស័ព្ទ សែលកាត កាលពីអំឡុងម៉ោង ០៥ ទៅ ម៉ោង០៦ ល្ងាច នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ និង អគ្គស្នងការដ្ឋាននគរបាលជាតិ មានអាសយដ្ឋាន មហាវិថី ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
- វីដេអូទី១ មានរយៈពេល ១នាទី០៨ វិនាទី នៅម៉ោង ១៧៖៥១ នាទី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ (ភស្តុតាងទី១)
- វីដេអូទី២ ឈ្មោះ ហួត សិទ្ធីរាជ ទូរស័ព្ទមក ឈ្មោះ សុខ គឹម វេលា ម៉ោង ប្រហែល ២១៖៣៥ នាទី យប់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។ (ភស្តុតាងទី២)
- សម្លេងរបស់ ឧកញ៉ា លឹម កុក ឡុង ចំនួន ០៣ បានទាក់ទងអោយឈ្មោះ សុខ គីម បង្ខំឲ្យទៅជួប ខ្លួន នៅ អគ្គស្នងការនគរបាលជាតិ (ភស្តុតាងទី៣)
- ក្រដាសដកប្រាក់ ចំនួន ៥០៥,០០០ ដុល្លារអាមេរិក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ របស់ ធនាគា អេស៊ីលីដា (ភស្តុតាង ទី៤)
- ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមជម្រាប ឯកឧត្តមនាយឧត្តមសេនីយ៍ មេត្តាជ្រាបថា៖ នៅចន្លោះម៉ោង ១៧:០០ នាទី ទៅម៉ោង ១៨:០០ នាទី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ មានបុគ្គលមួយក្រុម ដែលអះអាងថាខ្លួន ជានគរបាលទេសចរណ៍ ដែលស្ថិតក្រោមឈ្មោះ វុន រ័ត្នវាសនា បានមក ចាប់ខ្ញុំ រុញចូលឡាន នៅម្ដុំក្រោយក្រុមហ៊ុនសែលកាត យកខ្ញុំទៅបង្ខាំងទុកនៅនាយកដ្ឋាននគរបាលទេសចរណ៍នៃក្រសួងមហាផ្ទៃ ដោយ មិនមានដីកា ឬ ការដឹងឮអ្វីទាំងអស់ពីព្រះរាជអាជ្ញាឡើយ មុនចាប់ខ្លួនខ្ញុំ និង ក្រោយចាប់ខ្លួនខ្ញុំ ដោយចោទខ្ញុំពីបទ រំលោភទំនុកចិត្ត ទាំងដែល នគរបាលទេសចរណ៍ មិនមានសមត្ថកិច្ចអ្វីសោះទៅលើរឿងនេះ (ភស្តុតាងទី១)។
បន្ទាប់មកចាប់ខ្លួនខ្ញុំមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំបានឃើញ ឈ្មោះ លឹម កុក ជាំង ឈ្មោះ ឡាច រ បុទុមវត្តី ឈ្មោះ រុន រ័ត្នវាសនា និង បក្សពួក ហើយ ជនសង្ស័យ បានប្រគល់ទូរសព្ទរបស់ខ្ញុំដែលគាត់បានដកហូតមក ឲ្យខ្ញុំវិញ និង បង្ខំឲ្យខ្ញុំ បើកគណនីធនាគាររបស់ទាំងអស់ រួមទាំង គណនីធនាគារអេស៊ីលីដា ឲ្យគាត់ឆែកមើល។ ក្រោយពីឆែកមើលរួចរាល់ហើយ ឈ្មោះ លឹម កុក ជាំង ឈ្មោះ ឡាច បុទុមវត្ថី ឈ្មោះ រុន រ័ត្នវាសនា និង បក្សពួក បាន ដឹងថា ក្នុងគណនី ធនាគារអេស៊ីលីដា មានលុយចំនួន ៥០៥,០០០(ហាសិបម៉ឺនប្រាំពាន់) ដុល្លារអាមេរិក ជារបស់ បងស្រីខ្ញុំ ឈ្មោះ សុខ គីម ។ បន្ទាប់មកជនសង្ស័យ នៅវេលាប្រហែលម៉ោង ២២:៣០ នាទី បានបង្ខិតបង្ខំ ឲ្យខ្ញុំ ទៅ អង្វរ និង ភូតភរគ្រប់បែបយ៉ាង ហៅបងស្រី សុខ គីម មកជួបនៅអគ្គស្នងការដ្ឋាន ហើយ ឈ្មោះ លឹម កុក េ ជាំង ក៏ បានផ្ញើរសារទៅបង្ខំបងស្រី សុខ គីម ឲ្យមកអគ្គស្នងការដ្ឋានដែរ ក៏ប៉ុន្តែបងស្រី សុខ គីម មិនព្រមមក។ លើសពីនេះ នៅយប់ដដែលនេះ ឈ្មោះ លឹម កុក ជាំង ឈ្មោះ ឡាច បុទុមវត្តី ឈ្មោះ រុន រ័ត្នវាសនា និង បក្សពួកបានធ្វើការឃុំឃាំ ង បង្ខាំងខ្ញុំ និង ធ្វើទុក្ខបុកម្នេញ សម្លុតគំរាមគំហែង ខ្ញុំគ្រប់បែបយ៉ាង (ភស្តុតាងទី២ និង ភស្តុតាងទី៣)។
លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ពេលព្រឹកម៉ោង ឈ្មោះ លឹម កុក ជាំង ឈ្មោះ ឡាច បុទុមវត្ថី ឈ្មោះ រុន រ័ត្នវាសនា និង បក្សពួកបានមកសម្លុតខ្ញុំ ឲ្យទៅបើកប្រាក់សុទ្ធទាំងអស់ចំនួន ៥០៥,០០០(ហាសិបម៉ឺនប្រាំពាន់) ដុល្លារអាមេរិក ជាលុយបងស្រី សុខ គីម ចេញពីគណនីអេស៊ីលីដា ទៅឲ្យជនសង្ស័យ បើមិនបើក ហើយប្រគល់ឲ្យ ជនសង្ស័យទេ ពួកគេនឹងយកខ្ញុំទៅ ដាក់គុករយៈពេល ២០ ឆ្នាំ។ អំឡុងម៉ោង ១០ ដល់ ១១ ម៉ោង ព្រឹកថ្ងៃដដែល ឈ្មោះ រុន រត្ន័វាសនា បានឲ្យបក្សពួកមួយក្រុមធំ យកខ្ញុំទៅ ធនាគារអេស៊ីលីដាការិយាល័យកណ្ដាលជិតមន្ទីរពេទ្យ កាល់ម៉ែត្រ ដោយមានការរៀបចំទុកជាមុន ដើម្បីបើកលុយសុទ្ធចំនួន ៥០៥,០០០ ដុល្លារអាមេរិក ។ ខ្ញុំបានបើក លុយ ចំនួន ៥០៥,០០០ ដុល្លារអាមេរិក ហើយបានប្រគល់ បក្សពួករបស់ជនសង្ស័យ ហើយ បក្សពួកជនរបស់ សង្ស័យបានដឹក ខ្ញុំមកវិញ និង បន្តឃុំ ខ្លួនរហូតដល់ម៉ោង ប្រហែល ១៦:០០ នាទី ឈោ្មះ លឹម កុក ជាំង ឈ្មោះ ឡាច បុទុមវត្ថី ឈ្មោះ រុន រ័ត្នវាសនា និង បក្សពួក បានយកឯកសារមួយចំនួន ដែលខ្ញុំមិនដឹងថា ជាឯកសារអ្វីឡើយ មកបង្ខំឲ្យខ្ញុំផ្តិតមេដៃ រួចទើបបាន ប្រលែងឲ្យខ្ញុំ ចេញទៅផ្ទះវិញ (ភស្តុងតាងទី៤) ។
សកម្មភាពរបស់ ឈោ្មះ លឹម : កុក ជាំង | ឈ្មោះ ឡាច បុទុមវត្ថី ឈ្មោះ រុន រ័ត្នវាសនា និង បក្សពួកខាងលើ នេះ គឺជា ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ប៉ះពាល់ដល់សេរីភាពបុគ្គល, មិនព្រម ដោះលែងបុគ្គលដែលត្រូវបានឃុំដោយខុសច្បាប់, កំហែងយក, ផ្ដើមគំនិត និង សមគំនិត ក្នុងអំពើខាងលើនេះ ដែលបានធ្វើឲ្យខ្ញុំ និង ក្រុមគ្រួសារខ្ញុំ រងគ្រោះបាត់បង់យ៉ាងធ្ងន់ធ្ងរបំផុត និង យ៉ាងអយុត្តិធម៌បំផុត។
ដូចនេះយើងខ្ញុំស្នើសុំឲ្យ
១.ចាត់វិធានការផ្លូវច្បាប់ លឹម កុក ជាំង ឈ្មោះ ឡាច បុទុមវត្ថី ឈ្មោះ រុន រ័ត្នវាសនា និង បក្សបក្ខ។
២.ស្នើសុំឃាត់ខ្លួន និង ចាប់ខ្លួន លឹម កុក ជាំង ឈ្មោះ ឡាច បុទុមវត្ថី ឈ្មោះ រុន រ័ត្នវាសនា និង បក្ស ពួកតាមនីតិវិធីច្បាប់។
៣.បង្គាប់ឲ្យ លឹម កុក ជាំង ឈ្មោះ ឡាច បុទុមវត្ថី ឈ្មោះ រុន រ័ត្នវាសនា និង បក្សពួកសងប្រាក់ ចំនួន ៥០៥,០០០ (ហាសិបម៉ឺនប្រាំពាន់) ដុល្លារអាមេរិក មកឲ្យខ្ញុំវិញ
៤.បង្គាប់លឹម កុក ជាំង ឈ្មោះ ឡាច បុទុមវត្ថី ឈ្មោះ រុន រ័ត្នវាសនា និង បក្សពួក ជម្ងឺចិត្ត សងសំណង ការខូចខាត ចំនួន USD ២០០,០០០ (ម្ភៃម៉ឺន ដុល្លារអាមេរិក)។
សូម ឯកឧត្ដមនាយឧត្ដមសេនីយ៍ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។រក្សាសិទ្ធិដោយ ៖ សុទ្ធលី







