ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភា និងរដ្ឋសភា បើកកិច្ចប្រជុំរួមគ្នា ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ “សន្និសីទប្រធានសភានៃអន្តរសភា លើកទី២” នាខែសីហាខាងមុខ

(រាជធានីភ្នំពេញ)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ គឺព្រឹទ្ធសភា និងរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅវិមានព្រឹទ្ធសភា បានបើកកិច្ចប្រជុំរួមគ្នាដើម្បីពិភាក្សា និងត្រៀមលក្ខណៈរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ នាខែសីហាខាងមុខ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃស្ថាប័នទាំងពីរជាច្រើនរូប។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងរៀបចំផែនការការងារឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងផ្នែកខ្លឹមសារ ពិធីការ និងសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ដំណើរការ “សន្និសីទប្រធានសភានៃអន្តរសភា លើកទី២” ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ គឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕រក្សាសិទ្ធិដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>