ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៦នេះ បង្រ្កាប និង ចាប់ឃាត់ខ្លួន ជនសង្ស័យថៃ ចំនួន០៣ នាក់ និង រឹបអូសបាន ថ្នាំញៀន ប្រភេទ បារីអេឡិចត្រូនិច ចំនួន១៦ថង់ និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត នៅ ចំណុចផ្លូវសាធារណៈ ស្ថិត ក្នុង ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ជាស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបាន បានឱ្យដឹងថា: ជនសង្ស័យថៃទាំង០៣នាក់ មានឈ្មោះ: ជីរិវ៉េត ថងម៉ឺន ហៅម៉ុន ភេទប្រុស អាយុ២៦ឆ្នាំ, ឈ្មោះ ជីរ៉ាក់សាក់ សារ៉ារ៉ាត់ ហៅកេម ភេទប្រុស អាយុ៣១ឆ្នាំ និង ឈ្មោះ ការ៉ាន់ កិនបូកែវ ភេទប្រុស អាយុ៤៧ឆ្នាំ ។
ពួកគេ ស្នាក់នៅ បន្ទប់ជួល នៅ ក្នុង បុរីដួងចាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា: បន្ទាប់ពីការ បង្ក្រាប និង ឃាត់ខ្លួន, សមត្ថកិច្ចជំនាញ បានបញ្ជូន ពួកគេ ព្រមទាំងវត្ថុតាង ទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំ សំណុំរឿង និង ឯកសារ បញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់របស់កម្ពុជា៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN






