ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោករដ្ឋមន្ត្រីការបរទេសថៃ ទាក់ទងនឹងការចរចាជាប់គាំងលើបញ្ហាព្រំដែនគោកកម្ពុជា-ថៃ

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា ឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្ដិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ទាក់ទងនឹងការចរចាជាប់គាំងលើបញ្ហាព្រំដែនគោកកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមធ្វើសេចក្ដីថ្លែងការណ៍ដូច ខាងក្រោម៖
លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងនៅទីក្រុងប៉េកាំង ក្នុង សប្ដាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាលើព្រំដែនគោក។ នេះមិន មែនជាការពិតទាល់តែសោះ។
ព្រំដែនសមុទ្រ និងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និងយន្តការ ទ្វេភាគីផ្សេងគ្នា។ កម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រត
មួយគត់។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ គឺជាមធ្យោបាយសន្តិវិធី ដែលបានព្រមព្រៀង គ្នាសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រ ហើយការប្រើប្រាស់នីតិសមុទ្រនេះគួរតែត្រូវបានចាត់ទុក ថាជាការធានានូវការផ្ដល់នូវទំនុកចិត្ត ជាជាងបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងណាមួយ ដែល
មានការប្តេជ្ញាចិត្តពិតប្រាកដចំពោះគោលការណ៍ច្បាប់អន្តរជាតិ។ ជម្រើសផ្លូវដោះស្រាយតាមនីតិ សមុទ្រមិនអាចចាត់ទុកជាមូលដ្ឋានសមស្របនោះទេ សម្រាប់ផ្អាកការងារដែលមិនទាក់ទងគ្នាសោះ
លើការកំណត់ខណ្ឌសីមាព្រំដែនគោកតាមរយៈគណកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក ដែលបាន ព្រមព្រៀងគ្នារួចហើយ តាមអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និង បានបញ្ជាក់ជាថ្មីនៅក្នុងបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ចាំបាច់គួររំលឹកថា ប្រទេសថៃបានដកខ្លួនជាឯកតោភាគីចេញពីយន្តការទ្វេភាគីតែមួយគត់ ដែល កិត្ត បានព្រមព្រៀងគ្នាសម្រាប់ការចរចាទ្វេភាគីលើបញ្ហាក្នុងដែនសមុទ្រ ទោះបីជាកម្ពុជាបានស្នើសុំដោយ៖ ផ្ទាល់មិនឱ្យធ្វើដូច្នេះក៏ដោយ។ ទន្ទឹមនេះ ក៏សូមកត់សម្គាល់ផងដែរថា ខណៈដែលថៃកំពុងតវ៉ាប្រឆាំង នឹងកម្ពុជាចាប់ផ្ដើមដំណើរយន្តការដោះស្រាយវិវាទក្រោម UNCLOS កន្លងមកនេះប្រទេសថៃខ្លួនឯង បានបង្ហាញពីចេតនារបស់ខ្លួនម្តងហើយម្ដងទៀត ក្នុងការពឹងផ្អែកលើ UNCLOS ដើម្បីដោះស្រាយ
បញ្ហាសមុទ្រ។
ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួនហើយរវាងប្រទេសទាំងពីរ
ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួច ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទ ឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ គ្មានហេតុផលអ្វីទាំងអស់ ទាំងខាងផ្នែកច្បាប់ ទាំងលើការ អនុវត្តជាក់ស្ដែង សម្រាប់ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យារពេលបន្តអនុវត្តការងារ ខណ្ឌសីមាព្រំដែន ស្របគ្នានឹងដំណើរការលើបញ្ហាដែនសមុទ្រក្រោម UNCLOS នោះទេ។
ការអំពាវនាវនេះក៏ត្រូវបានលើកឡើងផងដែរនៅក្រៅតំបន់។ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សភានៃប្រទេសនិយាយភាសាបារាំងបានអនុម័តសេចក្ដីសម្រេចមួយ ដែលបញ្ជាក់ជាថ្មីនូវការគាំទ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបង្ហាញ ការគាំទ្រដល់ដំណើរការខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនជាបន្តទៀត។
សហគមន៍អន្តរជាតិរំពឹងថា ប្រទេសថៃនឹងគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាម អនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានបញ្ជាក់ការទទួលស្គាល់តាម អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។
ការពន្យារពេលដំណើរការងារខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ។ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>