ភ្នំពេញ: ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ លោកកូវ សៅ កាលពីព្រឹក ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៦នេះ បានប្រកាសសាលដីកា និង សម្រេច តម្កល់ ទណ្ឌកម្ម ស្ត្រីវ័យក្មេង ដែលជាអ្នកនិយមលេង បណ្ដាញសង្គម ឬ ហ្វេសប៊ុក (Facebook) ម្នាក់ដាក់គុក កំណត់ ១ ឆ្នាំ និង ៦ ខែ ដដែល ពីបទ: ញុះញង់ឱ្យប្រព្រឹត្តបទ ឧក្រិដ្ឋ ជាអាទិ៍។
លោកចៅក្រមបានថ្លែងឱ្យដឹងថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ អយ ឌីណា ភេទ ស្រី អាយុ ២១ ឆ្នាំ មានមុខរបរមុនចាប់ខ្លួន: លក់ផលិតផល តាមអនឡាញ (online)។
ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានី កាលពីថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៥ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១ ឆ្នាំ និង ៦ ខែ និង ពិន័យជាប្រាក់ ចំនួន ២ លានរៀល ពីបទ: ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។
ឈ្មោះ អយ ឌីណា ត្រូវបានចាប់ ខ្លួន ដោយសមត្ថកិច្ច និង ឃុំខ្លួន កាលពីថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២៥ បន្ទាប់ពី នាងបានសរសេរសារ លើបណ្ដាញសង្គមហ្វេសប៊ុក វាយប្រហារធ្ងន់ធ្ងរ ទៅលើថ្នាក់ដឹកនាំជាតិ ដែលមាន ចេតនា ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





