ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោស យុវជនជាប់ចោទម្នាក់ ជាប់គុក ១៨ ខែ ពាក់ព័ន្ធនឹងបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមបណ្តាញសង្គម!

ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញកាលពីព្រឹក ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៦ បានប្រកាសសាលដីកា និង បាន សម្រេច តម្កល់ ទោសរបស់យុវជនជាប់ចោទម្នាក់ ដាក់គុក កំណត់ ១ ឆ្នាំ និង ៦ ខែ ដដែល ពីបទ: ញុះញង់ឱ្យប្រព្រឹត្តបទ ឧក្រិដ្ឋ ជាអាទិ៍ ជាប់ពាក់ព័ន្ធនឹង ការសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹង ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានចេតនា ញុះញង់ឱ្យមានការរើសអើង និង ប្រឆាំងនឹងថ្នាក់ដឹកនាំជាតិ។

លោកអ៊ិន វ៉ាន់វិបុល ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ បានថ្លែងឱ្យដឹងថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ សឿន ចាន់ដែន ភេទ ប្រុស មុខរបរមុនចាប់ខ្លួន: ជា បុគ្គលិក ធនាគារឯកជនមួយ នៅខេត្តក្រចេះ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១ ឆ្នាំ និង ៦ ខែ និង ពិន័យជាប្រាក់ ចំនួន ២ លានរៀល ពីបទ: ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ ខ្លួន ដោយសមត្ថកិច្ចសន្តិសុខផ្ទៃក្នុង នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុង ឆ្នាំ ២០២៥ តាមដីកាតុលាការ បន្ទាប់ពី គាត់បានសរសេរសារវាយប្រហារធ្ងន់ធ្ងរៗ ទៅលើថ្នាក់ដឹកនាំជាតិ និង ដែលមាន ចេតនាញុះញង់ឱ្យមានរើសអើង ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ប្រឆាំងនឹងថ្នាក់ដឹកនាំជាតិ ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>