ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែជិះឃើញហើយស្មានថាជាក្រុមដែលជេខ្លួនសោះគប់កាំបិតរហូតជាប់ខ្លួនស្តី្រម្នាក់គួឱ្យអាណិត

ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ចុះស្រាវជ្រាវករណីខាងលើឈានដល់ឃាត់ខ្លួនជនសង្ស័យ ០១នាក់៖

-ករណី: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
-កើតហេតុ: ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៦ វេលាម៉ោង២២និង២០នាទី នៅចំណុច ផ្លូវលំជិតវត្តខន្តី ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ ចំនួន០២នាក់៖ ១-ឈ្មោះ រស់ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ វាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។(នាក់ឌុប)។ ២-ឈ្មោះ វ៉ាន ចាន់សល់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល (របួសខ្នងធ្ងន់) ។

ជនសង្ស័យ ចំនួន០២នាក់៖ ១-ឈ្មោះ ថុល កន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ជនដៃដល់អ្នកយកកណ្ដៀវគប់ជនរងគ្រោះនិងបើកម៉ូតូ)។ មានសារធាតុញៀនក្នុងទឹកនោម(+)។ ២-ឈ្មោះ វ៉ាន្នី សុឺ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្ដាល។(អ្នកជិះខាងក្រោយ) គេចខ្លួន ។

សភាពរឿងហេតុ មុនពេលកេីតហេតុជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ឈាមជ្រូក សេរីឆ្នាំ២០២៦ ឌុបគ្នាចេញពីផ្ទះ (ឈ្មោះ រស់ រិទ្ធីជាអ្នកឌុប) ស្ថិតនៅភូមិលេខ៤ ឃុំប្រាសាទ ដើម្បីទៅហូបបង្អែមនៅ ឃុំត្រើយស្លា ពេលហូបរួចបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចវេលាម៉ោងកើតហេតុ បានជិះជួបជាមួយជនសង្ស័យ ស្របពេលនោះជនសង្ស័យកំពុងជិះរកក្មេងៗដែលជេរពួកខ្លួន រួចបានឃើញម៉ូតូជនរងគ្រោះជិះបញ្រ្ចាស់គ្នា ជនសង្ស័យបានឈប់ម៉ូតូដោយស្មានតែក្មេងទាំងនោះ បានយកណ្ដៀវគប់ បណ្ដាលអោយត្រូវជនរងគ្រោះឈ្មោះ វ៉ាន ចាន់សល់ ចំក្រោយខ្នងជាប់នៅនឹងខ្នងតែម្ដង ពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងពីរនាក់បានជិះគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានជិះឌុបគ្នាទៅប្រាប់បងប្អូននឹងប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ រួចបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាល។

លុះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ថុល កន ចំណែកជនសង្ស័យឈ្មោះ វ៉ាន្នី សុឺ គេចខ្លួន ៕រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>