ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោស សកម្មជនយោបាយ ០២ នាក់ ជាប់គុក ម្នាក់ៗ  ១៨ ខែ ពាក់ព័ន្ធនឹងបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមបណ្តាញសង្គម ហ្វេសប៊ុក !!

ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញកាលពីព្រឹក ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៦នេះ  បានប្រកាសសាលដីកា និង បានសម្រេច តម្កល់ ទោស របស់ បុរសជាប់ចោទ ចំនួន០២នាក់ ដែលជាសកម្មជននយោបាយប្រឆាំង 
ជាប់ ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ០១ ឆ្នាំ និង ០៦ ខែ ដដែល ពីបទ: ញុះញង់ឱ្យប្រព្រឹត្តបទ ឧក្រិដ្ឋ ជាអាទិ៍ ជាប់ពាក់ព័ន្ធនឹង ការសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹង ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានចេតនា ញុះញង់ឱ្យមានការរើសអើង និង ប្រឆាំងនឹងថ្នាក់ដឹកនាំជាតិ។

លោកអ៊ិន វ៉ាន់វិបុល ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ បានថ្លែងឱ្យដឹងថា: ជនជាប់ចោទ ទាំង០២នាក់ មានឈ្មោះ : ទី១- ឈ្មោះ ផង់ ប្រុស ៥៣ ឆ្នាំ អតីតបេក្ខភាព ក្រុមប្រឹក្សាឃុំ-សង្កាត់ នៃ គណបក្សភ្លើងទៀន។ និង ទី២- ឈ្មោះ  ឆាន់ បញ្ញា អាយុ ៤៧ ឆ្នាំ ជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។

ជនជាប់ចោទ ទាំង២ រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ០១ ឆ្នាំ និង ០៦ ខែ និង ពិន័យជាប្រាក់ ម្នាក់ៗ  ចំនួន ០២ លានរៀល ពីបទ: ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

ក្នុងចំណោម ជនជាប់ចោទទាំង០២រូបនេះ ឈ្មោះ ផង់ ប្រុស ត្រូវបានចាប់ និង ឃុំខ្លួន កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៥ រីឯ ឈ្មោះ ឆាន់ បញ្ញា ត្រូវបានចាប់ និង ឃុំខ្លួន នៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពី ពួកគេ បានសរសេរសារ វាយប្រហារធ្ងន់ធ្ងរៗ  ទៅលើថ្នាក់ដឹកនាំជាតិ និង ដែលមាន ចេតនាញុះញង់ឱ្យមានរើសអើង ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ប្រឆាំងនឹងថ្នាក់ដឹកនាំជាតិ ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>