ភ្នំពេញ៖ក្នុង ករណី បងប្អូន ប្រជាពលរដ្ឋ មាន ជីវភាព ខ្វះខាត ទុរគត ជន ឬ ជន អនាថា រដ្ឋបាល រាជធានីភ្នំពេញ នឹង ផ្តល់ ជូន សេវា បូជាសព ជូន ហើយ បេីករណី ខ្សត់ខ្សោយ ខ្លាំង រហូតគ្មាន ក្តារម្ឈូស ក៏នឹង ផ្តល់ ជូន ដែរ។
នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២២កក្ដដា២០២៦។
ដោយថ្មី ៗនេះ មាន ករណី លេចឡើង នូវ ការ ផ្សព្វផ្សាយ អំពី តារាង តម្លៃ សម្រាប់ បូជាសព នៅក្នុង វត្ត ហើយ បេីទោះជា ព្រះគ្រូ ចៅ អធិការ បាន ចេញ សេចក្តី បំភ្លឺ ព័ត៌មាន យ៉ាង ណា ក្តី ក៏នៅការ វែកញែក ករណី នេះ ដដែល ។
ដូចនេះ ក្នុង នាម រដ្ឋបាល រាជធានីភ្នំពេញ ខ្ញុំ សូមបញ្ជាក់ជូន បន្ថែមទៀត ថា ក្នុង ករណី បងប្អូន ប្រជាពលរដ្ឋ មាន ជីវភាព ខ្វះខាត ទុរគត ជន ឬ ជន អនាថា ជាដើម រដ្ឋបាល រាជធានីភ្នំពេញ នឹង ផ្តល់ ជូន សេវា បូជាសព ជូន ហើយ បេីករណី ខ្សត់ខ្សោយ ខ្លាំង រហូតគ្មាន ក្តារម្ឈូស ក៏នឹង ផ្តល់ ជូន ដែរ។
ដូច្នេះសូមបងប្អូន អាចទាក់ទង មក អាជ្ញាធរ មូលដ្ឋាន សង្កាត់ ខណ្ឌ ដែល នៅ ជិតបំផុត បាន ឬ អាច ទាក់ទង មក រដ្ឋបាលរាជធានីភ្នំពេញ តាម តាម លេខ Hotline: 1299 បាន៕រក្សាសិទ្ធិដោយ៖សុទ្ធលី





