ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសយុវជន-រត់កង់បីម្នាក់ដាក់គុក ០៤ឆ្នាំ ពាក់ព័ន្ធការបង្ហោះសារលើហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និង ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ !!

ភ្នំពេញ: ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកក្តដា ឆ្នាំ ២០២៦ បានប្រកាសសាលក្រម និង សម្រេច ផ្តន្ទាទោស យុវជន ជាប់ចោទម្នាក់ ដាក់គុក កំណាត់ ០៤ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន០៤ លានរៀល ( ប្រមាណ$ ១០០០) ជាប់ ទាក់ទង នឹងការបង្ហោះសារលើហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និង ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តតាម បណ្តាញសង្គមហ្វេសប៊ុក កាលពី ឆ្នាំ ២០២៥។

យោងតាមដីកាតុលាការ បានឱ្យដឹងថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ ឈឿង សុវណ្ណ ភេទ អាយុ ១៩ ឆ្នាំ មានមុខរបរមុនចាប់ខ្លួនជា: អ្នករត់កង់បី និង ជាអ្នកប្រើប្រាស់បណ្តាញសង្គមមួយរូប រស់នៅខេត្តព្រះសីហនុ។

ជនជាប់ចោទ ត្រូវបានតំណាង អយ្យការចោទប្រកាន់ពីបទ: ធ្វើឱ្យខូចទឹកចិត្តកងទ័ព និង បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិ មាត្រា ៤៧២, ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។

ឈ្មោះ ឈឿង សុវណ្ណ ត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ ខណៈពេលដែល គាត់ កំពុងតែ រត់កង់បីនៅម្តុំវិមានឯករាជ្យ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចនគរបាលជំនាញ ក៏បានបញ្ជូនគាត់ ទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>