ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ភ្នំពេញ កោះហៅប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល  ចូលសវនាការនៅ ថ្ងៃទី ០៣ ខែសីហា ពាក់ព័ន្ធសំណុំរឿងបរិហារកេរ្តិ៍ !!

ភ្នំពេញ៖ តំណាង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ លោកជា ម៉េត  កាលពីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៦ បានចេញ ដីកា កោះហៅ  លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឱ្យចូលខ្លួនក្នុងសវនាការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍របស់គាត់ នៅ ថ្ងៃ ទី០៣ ខែ សីហា ឆ្នាំ ២០២៦ ខាងមុខនេះ  នៅវេលាម៉ោង ០២ និង ០០ នាទីរសៀល។

សវនាការនេះនឹងត្រូវដឹកនាំដោយក្រុមប្រឹក្សាជំនុំជម្រះទី១១ ដែលមានលោក អ៊ឹម វណ្ណៈ ជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ, លោក ហ៊ឹង ប៊ុនថន និង លោក យុន សុវណ្ណ ជាចៅក្រមប្រឹក្សា ជំនុំជម្រះ។

សូមបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ទាវ វណ្ណុល  ភេទ ប្រុស អាយុ ៧២ ឆ្នាំ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ សម្រេចផ្តន្ទាទោស ដោយពិន័យគាត់ ជាប្រាក់ ចំនួន ១០លានរៀល (ប្រមាណ ២៥០០ ដុល្លារអាមេរិក) សម្រាប់ដាក់ជាថវិកាជាតិ និង បង្គាប់ឱ្យ គាត់ត្រូវបង់ប្រាក់ ចំនួន 6000 លានរៀល (ប្រមាណ ១,៥ លានដុល្លារអាមេរិក) ទៀត ទៅ មេធាវីការពារ រាជរដ្ឋាភិបាលកម្ពុជា ដែលតំណាង ឱ្យភាគីដើមបណ្ដឹងរដ្ឋប្បវេណី  សម្រាប់ថ្លៃ ព្យសនកម្ម នៃ ការប៉ះពាល់ កេរ្តិ៍ឈ្មោះ  និង កិត្តិយស របស់ថ្នាក់ដឹកនាំជាតិ និង រាជរដ្ឋាភិបាលកម្ពុជា។

ជនជាប់ចោទ ត្រូវបានជាប់ចោទពីបទ: បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តទៅកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។

តែ ជនជាប់ ទាវ វណ្ណុល បានប្តឹងជំទាស់នឹងខ្លឹមសារទាំងមូល នៃ សេចក្តីសម្រេច (សាលក្រម)របស់តុលាការរាជធានីខេត្ត ទៅកាន់ តុលាការឧទ្ធរណ៍ភ្នំពេញ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>