ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបំរើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ទាំងជីវភាព ទាំងការរក្សាសន្តិសុខ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបំរើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ទាំងជីវភាព ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវ​ចុះមើលលូ ប្រឡាយ​ និងផ្លូវជាដើមដើម្បីឱ្យប្រជាពលរដ្ឋបានជំនឿទុកចិត្ត គោរពស្រលាញ់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។
ការណែនាំបែបនេះរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សសង្កាត់ទួលស្វាយព្រៃទី១​ និងសង្កាត់ ទួលស្វាយព្រៃទី២​ ខណ្ឌបឹងកេងកង នៅក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាល្ងាចថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦នេះ។
ឯកឧត្ដម ឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌ ចៅសង្កាត់ សូមមើលថែ​ និងក្តាប់ឱ្យបានក្នុងករណី​បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ឬគ្មានលទ្ធភាពបូជាសព គ្មានក្តាម្ឈូស ជាដើម​ គឺរដ្ឋបាល រាជធានីភ្នំពេញ នឹងផ្តល់ធានា​រ៉ាប់​រង​ចំណាយ​ជូន​ ហេីយ​បងប្អូន​ប្រជាពលរដ្ឋដែលខ្វះខាតអាចទាក់ទង មកអាជ្ញាធរមូលដ្ឋាន សង្កាត់ ឬរដ្ឋបាលខណ្ឌ ដែលនៅជិតបំផុត​។ ការផ្តល់​ជូនបែប​នេះគឺកុសលផលបុណ្យធំណាស់។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ ដេីម្បី​រក្សា​បាន​នូវ​ប្រជាប្រិយភាព​ និង​បន្ត​ទទួលបាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ យេីង​ត្រូវ​ពង្រឹង​ចំណុច​ខ្វះខាត​របស់​យេីង​ ពិសេស​លេីការ​ផ្តល់​សេវា​សាធារណៈ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​។​ ឯកឧត្ដម​បាន​បន្តទៀត​ថា​ គណបក្សប្រជាជនកម្ពុជាត្រូវទទួល​បាន​ជ័យជម្នះ​បន្ត​ទៀត​ និង​ជារៀងរហូត។ គ្មានបក្សណាមួយ មានសមត្ថភាព ការពារសន្តិភាពបានដូចគណបក្សប្រជាជនកម្ពុជានោះទេ។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន លើគ្រប់វិស័យ និងបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់ឡើយ។​ ដូច្នេះក្នុងនាមអាជ្ញាធរ ត្រូវយកអ្វីៗទាំងនេះទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាបឱ្យកាន់តែច្បាស់ ដើម្បីឱ្យពួកគាត់បន្តគាំទ្រ​ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យកជ័យជំនៈនៅឆ្នាំ២០២៧​ និងឆ្នាំ២០២៨បន្តទៀត។
ក្នុងឱកាសនោះដែរ ទាំងចៅសង្កាត់និងមេភូមិនីមួយៗ បានលើកឡើងពីសមិទ្ធផលនានារបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាន​ និងកំពុងអនុវត្ត ដូចជា​ ការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាដើម។ បន្ថែមពីនេះក៏បានលើកឡើងពីសន្តិអារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនានា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្នុងវិវាទព្រំដែនកម្ពុជា-ថៃនិងការធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>