ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីប្ដីសម្លាប់ប្រពន្ធនៅភូមិ​ពោធិ៍កណ្តាល​ ស្រុកបសេដ្ឋ​ ឃាតករជាប្ដី​បានស្លាប់ដោយបេីកម៉ូតូចូលឡាន

ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​សូមជម្រាបជូនសា​ធារណៈបងប្អូនពលរដ្ឋមេត្ដាជ្រាបថា៖​ យប់ថៃ្ងទី​២​២​ ខែ​កក្ដដា​ ឆ្នាំ២០២៦​ វេលាម៉ោង​២០:០០នាទី​ មានករណីឃា​ត​កម្ម​សា​ហាវព្រៃផ្សៃប្ដីសម្លាប់ប្រពន្ធ​ស្លាប់ក្នុងថ្លុក​ឈាមសែនរន្ធត់​មួ​យ​កេីតឡេីងនៅចំណុចផ្ទះជន​រង​គ្រោះ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំពោធិអង្រ្កង ស្រុ​កបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនដឹងមូលហេតុ​ ។

តាមការបញ្ជាក់ពីមូលដ្ឋានជន​សង្ស័​យជាប្ដីមានឈ្មោះ អ៊ុំ សុខន ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើត ភូមិខ្សឹង ឃុំរការធំ ក្រុងដូនកែវ ខេ​ត្តតាកែវ បានធ្វើស​កម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ខ្លូត ស្រីនី ភេទស្រី អាយុ​ ៣៥ឆ្នាំ (ត្រូវជាប្រពន្ឋ) បណ្តាលអោ​យជន​រងគ្រោះស្លាប់​ ក្រោយធ្វើសកម្មភា​ព​រួចជនសង្ស័​យ​ អ៊ុំ សុខន​ បានយក​ម៉ូតូមួយគ្រឿង ម៉ាក​ let ពណ៌ទឹក​ប្រា​ក់ ស្លាកលេខ​ កំពង់ស្ពឺ 1M-1903 រួមជា​មួយវត្ថុតាងកាំបិតបានជិះគេចខ្លួចបាត់​។

ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ កម្លាំងនគ​របា​ល​ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ បានធ្វេីការ​សហការ​ជាមួយអធិការដ្ឋាននគរបាលស្រុកសំរោង​ ខេត្ដតា​កែវ​ ធ្វេីការប្រមាញ់តាមចាប់ជនសង្ស័យ​ លុះដល់ម៉ោង២​៣​.០០នាទី បានទទួលព័ត៌មានថា​នៅ​ចំណុ​ចភូមិស្វា​យព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ លើផ្លូវជា​តិ​លេខ២ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ជន​ស​ង្ស័យ​ អុំ សុខន​ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបេីកម៉ូតូចូលរថយន្តម៉ាក​ Hyu​n​dai ប្រភេទឃ្លុ​ប​ ២តោនកន្លះ​ ពណ៌ស​ស្លាកលេខ ភ្នំ​ពេ​ញ3G.5635បណ្តាលអោ​យ​បាត់បង់ជីវិតភ្លាមៗនៅ​នឹ​ងកន្លែងកើ​តហេតុ​ (តា​មរបាយការណ៍​ពី​នគរបាលខេត្ដតាកែវ)។

​សពជនសង្ស័យជាឃាតករឈ្មោះ​ អ៊ុំ សុខន​ ត្រូវបានសមត្ថកិច្ចនគរបា​លចរាច​រណ៍នៃអធិការដ្ឋាននគរបា​ល​ស្រុកសំ​រោង​ ចំណាត់ការតាម​នីតិវិធី​ និងប្រគល់ជូនសា​ច់ញាតិ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>