កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យបានទទួលការហៅចូលតាមរយៈ Hotline ពីស្រ្ដីម្នាក់ជាជនរងគ្រោះដោយអំពេីហឹង្សាប្ដីប្រេីកណ្ដាប់ដៃដែកកាំបិតបុ័ងតោ ដេញកាប់ដោយសារតែភរិយាតេនិងឆាតតាមfacebookហៅលោកប្ដីមកផ្ទះដោយគ្រាន់តែនិយាយថាកុំផឹកស្រាច្រេីនពេកខូចសុខភាព។ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានបញ្ជាឱ្យជំនាញចុះសហការជាមួយកំលាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលជើងរាស់ចុះដល់ផ្ទះស្រ្ដីឈ្មោះ ចក់សំណាង ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ដោយបានឃាត់ខ្លួនឈ្មោះ សយ សុខឃី ភេទប្រុស អាយុ៣៨ឆ្នាំ ឋានៈជាប្ដី ក្នុងរឿងវាយប្រពន្ធប៉ុនប៉ងកាប់ប្រពន្ធដោយកាំបិតបុ័ងតោ ពេលប្រពន្ធឆាតទៅតាមទូរស័ព្ទហៅប្តីឲ្យឆាប់ត្រឡប់មកផ្ទះវិញ។ សកម្មភាពប្ដី : បានធ្វេីការបោកចានបាយនិងបោកចានសម្លរជះចោល រួចចាប់ក្បាលប្រពន្ធបោក បោកទូរស័ព្ទ រួចក៏បានចាប់ច្របាច់ក និងវាយលើប្រពន្ធរងរបួសជាច្រេីនកន្លែង ដៃ-ស្មាខាងឆ្វេងនិងបានយកកាំបិតបុ័ងតោដេញកាប់គោលបំណងប្រុងអោយស្លាប់ ចៃដន្យប្រពន្ធរត់រកអ្នកមានបុណ្យជួយបានដួលទាក់បន្លាលួសរបួសជេីងដៃខ្លួនប្រាណជាច្រេីនកន្លែង ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកសាកសួរ និងបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់និងបណ្ដាលឱ្យប្រពន្ធរងរបួសប្រាកដមែន និងដកហូតវត្ថុតាងរួមមាន៖ កាំបិតតាំងតោ១ដើម -ពូថៅ១ដើម -ក្បាលកែវបែក១ -ទូរស័ព្ទ១គ្រឿង-កម្ទេចចានបែកជាច្រេីន ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន ចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖សុទ្ធលី







