ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី នៃ ក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ បានចេញសេចក្តីសម្រេច ផ្អាកការងារបណ្ដោះអាសន្នចំពោះឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ ជាប់ពាក់ព័ន្ធនឹង បណ្តឹងរបស់ យុវជនម្នាក់ ដែលបានប្តឹង លោក រុនរ័ត្នវាសនា និង គូកន
ទៅ កាន់ អគ្គស្នងការនគរបាលជាតិ ជាប់ពាក់ព័ន្ធនឹង ករណីចាប់បង្ឃាំងមនុស្សខុសច្បាប់??
សូមបញ្ជាក់ថា: កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦ យុវជនម្នាក់ ឈ្មោះ ហួត សិទ្ធិរាជ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ: សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានប្តឹងលោក ឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និង មនុស្សពីរនាក់ទៀត ទៅកាន់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ ពីបទ៖ ចាប់ ឃុំឃាំង និង បង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ប៉ះ ពាល់ដល់សេរីភាពបុគ្គល, មិនព្រមដោះលែងបុគ្គលដែលត្រូវបានឃុំ ដោយខុសច្បាប់, កំហែងយក, ផ្តើមគំនិត និង សមគំនិត” ។
នៅក្នុងពាក្យបណ្តឹងរបស់នោះ ឈ្មោះ ហួត រិទ្ធិរាជ បានទាមទារថ្លៃ ខូចខាត ចំនួន ៥០៥, ០០០ ដុល្លារអាមេរិក និង ជម្ងឺចិត្ត ចំនួន ២០០, ០០០ (២០) ម៉ឺនដុល្លារ អាមេរិក ពីលោករុនរ័ត្នវាសនា និង គូកន។ និង សូម អនុវត្តទោស តាមច្បាប់ច្បាប់ ជាធរមាន។
ចំពោះខ្លឹមសារ នៃ សេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ និង ពាក្យបណ្តឹង របស់ជនរងគ្រោះ មានដូចខាងក្រោមនេះ :
រក្សាសិទ្ធិគ្រប់គ្រងដោយ CEN










