ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកស្នងការ នគរបាលជាតិចាត់តាំង លោកឧត្ដមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់ ជួយដឹកនាំ ការងារ ប្រចាំថ្ងៃ នាយកដ្ឋានទេសចរណ៍ ជំនួស លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ដែល ត្រូវបានព្យួរការងារ បណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវ និង ស៊ើបអង្កេត !!

ភ្នំពេញ: នាយឧត្ដមសេនីយ៍ ស ថេត អគ្គនាយក ស្នងការនគរបាលជាតិ កាលពីថ្ងៃ ទី ២៤ ខែ កក្កដា ឆ្នាំ ២០២៦ នេះ បានចាត់តាំង លោកឧត្ដមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់ ជួយដឹកនាំការងារ ប្រចាំថ្ងៃ នាយកដ្ឋានទេសចរណ៍ ជំនួសលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ដែលត្រូវបាន ក្រសួងមហាផ្ទៃ បានព្យួរការងារ បណ្តោះអាសន្ន ដើម្បី ធ្វើការស្រាវជ្រាវ និង ស៊ើបអង្កេត ជាប់ពាក់ព័ន្ធនឹង បទល្មើស ការចាប់បង្ឃាំង យុវជនម្នាក់ខុសច្បាប់។

លោកឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី នៃ ក្រសួងមហាផ្ទៃ កាលពីថ្ងៃ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៦ បានចេញសេចក្តីសម្រេច ផ្អាកការងារបណ្ដោះអាសន្នចំពោះឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ ជាប់ពាក់ព័ន្ធនឹង បណ្តឹងរបស់ យុវជនម្នាក់ ដែលបានប្តឹង លោក រុនរ័ត្នវាសនា និង គូកន ទៅ កាន់ អគ្គស្នងការនគរបាលជាតិ ជាប់ ពាក់ព័ន្ធនឹង ករណីចាប់បង្ឃាំងមនុស្សខុសច្បាប់??

សូមបញ្ជាក់ថា: កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦ យុវជនម្នាក់ ឈ្មោះ ហួត សិទ្ធិរាជ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ: សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានប្តឹងលោក ឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និង មនុស្សពីរនាក់ទៀត ទៅកាន់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ ពីបទ៖ ចាប់ ឃុំឃាំង និង បង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស, ប៉ះ ពាល់ដល់សេរីភាពបុគ្គល, មិនព្រមដោះលែងបុគ្គលដែលត្រូវបានឃុំ ដោយខុសច្បាប់, កំហែងយក, ផ្តើមគំនិត និង សមគំនិត” ។

នៅក្នុងពាក្យបណ្តឹងរបស់នោះ ឈ្មោះ ហួត រិទ្ធិរាជ បានទាមទារថ្លៃ ខូចខាត ចំនួន ៥០៥, ០០០ ដុល្លារអាមេរិក និង ជម្ងឺចិត្ត ចំនួន ២០០, ០០០ (២០) ម៉ឺនដុល្លារ អាមេរិក ពីលោករុនរ័ត្នវាសនា និង គូកន៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>