តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ សាម ម៉ីជូ ភេទស្រី ពីបទ៖បើកបរបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចមុខផ្សារអីអន២ លើផ្លូវលេខ១០០៣ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញស្តីពី ការចោទប្រកាន់ករណីគ្រោះថ្នាក់ចរាចរណ៍
នៅចំណុចមុខផ្សារអីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្ត ជ្រាបថា៖នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ តំណាងអយ្យការបានទទួលចាត់ការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ជូនមកពីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោយពីបានពិនិត្យលើរបាយ ការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកឃើញថា៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង២១នាទី នៅចំណុចមុខផ្សារអ៊ីអន២ លើផ្លូវលេខ១០០៣ ភូមិបន្លាស្អិត សង្កាត់ឃ្លាញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណី គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក AVATR 11 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា V.C.8989 បើកបរដោយ ឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបើកបររេមកឆ្វេងចូលចំណែក ផ្លូវនៃយានម្ខាងទៀតប្រវែង ១.៩០ម៉ែត្រ ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY.I ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ 1HL-4247 បណ្តាលឱ្យអ្នកបើកបរឈ្មោះ គួច លីមហាន ភេទប្រុស អាយុ៣៥ឆ្នាំ ស្លាប់នៅនឹងកន្លែង កើតហេតុ រួចអ្នកបើកបររថយន្តបានគេចចេញពីកន្លែងកើតហេតុ។ បន្ទាប់មកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ វេលា ម៉ោង ១៤ និង១០នាទី ក្រុមគ្រួសារបាននាំខ្លួនឈ្មោះ សាម ម៉ីជូ មកប្រគល់ឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់។ ក្រោយពីបានសាកសួរលើឈ្មោះ សាម ម៉ីជូ រួចរាល់ សមត្ថកិច្ចក៏បានកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក ព្រមទាំងផ្អែកលើលទ្ឋផល នៃការស៊ើបអង្កេតរបស់តំណាងអយ្យការ បានបង្ហាញឱ្យឃើញថាឈ្មោះ សាម ម៉ីជូ គឺជាអ្នកបើកបររថយន្តដែលបង្ក ឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើប្រាកដមែន ។
តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ សាម ម៉ីជូ ភេទស្រី ពីបទបើកបរបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចមុខផ្សារអីអន២ លើផ្លូវលេខ១០០៣ ភូមិបន្ទាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ រក្សាសិទ្ធិដោយ៖សុទ្ធលី


















