ខេត្តឧត្តរមានជ័យ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កាលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ បានចុះអនុវត្ត ដីកាតុលាការ និង បានចាប់ឃាត់ខ្លួន កាសែតម្នាក់ ឈ្មោះ អិន ប៉ូលីន ភេទប្រុស អាយុ៤៣ឆ្នាំ ពីបទឆបោក ដែលប្រព្រឹត្តនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចកងរាជអាវុធហត្ថ បានបញ្ជូនខ្លួន ឈ្មោះ អិន ប៉ូលីន ទៅកាន់ ចៅក្រមស៊ើបសួរ នៃ សាលាដំបូង ខេត្តឧត្តរមានជ័យ ដើម្បី ចាត់ការ តាម នីតិវិធីច្បាប់។
ទាក់ទងនឹង ករណីឃាត់ខ្លួន អ្នកកាសែត ខាងលើនេះ, អ្នកនាំពាក្យរបស់ សាលាដំបូងខេត្តឧត្ដរមានជ័យ មិនទាន់អាច ទាក់ទង ដើម្បីសុំ ការបំភ្លឺ ឬ ផ្តល់ព័ត៌មាន លម្អិត បានឡើយ នៅថ្ងៃសុក្រនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





