លោក សំ វាសនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ សាម ម៉ីជូ ភេទស្រី ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លាប់ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចមុខផ្សារអីអន២ លើផ្លូវលេខ១០០៣ ភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។ រក្សាសិទ្ធិដោយ៖សុទ្ធលី







