ភ្នំពេញ ថ្ងៃទី៣១ ខែកក្កជា ឆ្នាំ២០២៦ ៖ ប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០ នាក់ នៅតែបន្តផ្លាស់ទីលំនៅចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប្រយុទ្ធគ្នាពីរលើករវាងប្រទេសជិតខាងទាំងពីរក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន។ នេះបើយោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលបានថ្លែងនៅថ្ងៃសុក្រ បន្ទាប់ពីបានបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនដែលមានវិវាទ។
សេចក្ដីប្រកាសព័ត៌មាន ថូម៉ាស អែនឌ្រូស
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ជម្លោះព្រំដែនជាមួយប្រទេសថៃ វិបត្តិការឆបោកតាមអន ឡាញ និងការបោះឆ្នោតនាពេលខាងមុខ បង្ហាញអំពីបញ្ហាប្រឈមធ្ងន់ធ្ងរទាំងឡាយអំពីសិទ្ធិមនុស្ស ប៉ុន្តែទាំង នេះក៏ជាឱកាសសម្រាប់ប្រទេសកម្ពុជាក្នុងការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនលើបញ្ហាសិទ្ធិមនុស្ស តាមរយៈ សកម្មភាពជាក់ស្ដែងដែរ ដែលនេះជាការលើកឡើងរបស់លោក ថម អែនស អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
“បេសកកម្មលើកដំបូងរបស់ខ្ញុំមកកាន់ប្រទេសកម្ពុជា បានធ្វើឱ្យខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង៖ សម្រាប់ជនភៀសសឹកតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ សម្រាប់អ្នកដែលរងគ្រោះដោយការជួញដូរ និង សម្រាប់អ្នកដែលកំពុងជាប់ពន្ធនាគារ ដោយសារតែការប្រើប្រាស់សេរីភាពមូលដ្ឋានរបស់ខ្លួន“ លោក អាន់ខ្ពស បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ
ដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជា។
ដែលចេញផ្សាយនៅចុងបញ្ចប់នៃបេសកកម្មផ្លូវការលើក
លោក អែនឌ្រូស បានមានប្រសាសន៍ថា “ខ្ញុំបានទទួលព័ត៌មានថា អាចមានមនុស្សជាង ១០០ នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារនៅក្នុងប្រទេសកម្ពុជា
មតិ សេរីភាពក្នុងការជួបប្រជុំ ឬសេរីភាពខាងសមាគម»។
ដោយសារតែការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញ
លោកបានមានប្រសាសន៍ថា “គ្មាននរណាម្នាក់គួរត្រូវបានជាប់ពន្ធនាគារដោយសារតែការប្រើប្រាស់ សិទ្ធិមនុស្សជាមូលដ្ឋានរបស់ខ្លួនឡើយ។ ខ្ញុំបានលើកឡើងអំពីការឃុំខ្លួន និងស្ថានភាពរបស់បុគ្គលទាំងនេះ ក្នុង ជំនួបជាមួយរដ្ឋាភិបាល ហើយបានទទួលការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយ
ពិនិត្យមើលលើករណីទាំងនេះ”។
អ្នករាយការណ៍ពិសេសបានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការបើកលំហពលរដ្ឋ
ក្នុងខណៈដែលខ្ញុំនៅតែបន្ត
និងក្នុងការគោរពសិទ្ធិ
របស់គណបក្សនយោបាយជំទាស់ មុនការឈានមកដល់នៃបោះឆ្នោតនៅឆ្នាំ២០២៧ និង ២០២៨។ លោក បានធ្វើទស្សនកិច្ចនៅពន្ធនាគារចំនួនបួន ដោយបានជួបជជែកជាមួយសកម្មជន អ្នកសារព័ត៌មាន និងសមាជិក គណបក្សជំទាស់ដែលត្រូវបានឃុំខ្លួន។
អ្នករាយការណ៍ពិសេសបានថ្លែងអំណរគុណចំពោះមន្ត្រីរបស់កម្ពុជា សម្រាប់ការផ្ដល់ភាពងាយស្រួល ក្នុងការចូលទៅកាន់ពន្ធនាគារ និងតំបន់ព្រំដែនដោយគ្មានការរឹតត្បិត។ លោកបានទៅទស្សនកិច្ចកន្លែងតាំងទី លំនៅថ្មីបណ្តោះអាសន្នសម្រាប់អ្នកដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះជាមួយប្រទេសថៃ និងបានជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលមិនអាចត្រឡប់ទៅផ្ទះដែលស្ថិតនៅតំបន់ទីប្រជុំជន និងភូមិទាំងឡាយដែល
ត្រូវបានកាន់កាប់ដោយយោធាថៃ។
លោក អែនឌ្រូស មានប្រសាសន៍ថា “នេះជាបញ្ហាពាក់ព័ន្ធនឹងច្បាប់អន្តរជាតិដែលអ្នកផ្លាស់ទីលំនៅ
ដោយជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ។ នេះជាការចាំបាច់ណាស់ដែល ប្រទេស និងប្រទេសកម្ពុជា ត្រូវធ្វើការរួមគ្នាដើម្បីពន្លឿនការវិលត្រឡប់របស់ជនស៊ីវិលដែលត្រូវបានផ្លាស់ ទីលំនៅទាំងនេះ។ ពួកគេត្រូវការ និងសមនឹងទទួលបានការវិលត្រឡប់ទៅផ្ទះវិញ”។
លោក អែនឌ្រូស បានភ្ជាប់ការពិភាក្សាជាមួយរដ្ឋាភិបាលអំពីបត្តិការឆបោកតាមអនឡាញដែលកំពុង បន្តកើតមាននៅក្នុងប្រទេសកម្ពុជា។ លោកបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាប បណ្ដាញឧក្រិដ្ឋជនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប៉ុន្តែលោកក៏បានលើកឡើងនូវការព្រួយបារម្ភអំពីកង្វះ គណនេយ្យភាពចំពោះមន្ដ្រីជាន់ខ្ពស់កម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ និង
ស្ថានភាពជនរងគ្រោះពីការជួញដូរដែលត្រូវបានដោះលែងចេញពីទីតាំងឆបោកទាំងនោះ។
លោក អែនគ្លេស បានបង្ហាញការប្តេជ្ញាចិត្តរបស់លោកក្នុងការគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញ កាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន រួមទាំងការធ្វើការរួមគ្នាដើម្បីអនុវត្តអនុសាសន៍ដែលគាំទ្រដោយរដ្ឋាភិបាលក្នុង អំឡុងពេលនៃការត្រួតពិនិត្យឡើងវិញជាសាកលតាមកាលកំណត់ (UPR ថ្មីៗនេះ លោកបានកំណត់រក ឃើញថា កំណែទម្រង់ច្បាប់ឱ្យអនុលោមតាមស្តង់ដាសិទិ្ធមនុស្ស ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងវឌ្ឍន ភាពឆ្ពោះទៅសម្រេចបានសមភាពអាពាហ៍ពិពាហ៍ស្របច្បាប់ គឺជាវិស័យទាំងឡាយសម្រាប់ធ្វើកិច្ចសហការគ្នា។
លោក អែនឌ្រូស មានប្រសាសន៍ថា បេសកកម្មលើកដំបូងរបស់ខ្ញុំនេះ បានធ្វើឱ្យខ្ញុំមានក្តីសង្ឃឹម សម្រាប់អនាគតរបស់ប្រទេសកម្ពុជា គឺក្តីសង្ឃឹមដែលជំរុញដោយការចូលរួមរបស់ខ្ញុំជាមួយអ្នកការពារសិទ្ធិ មនុស្ស អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំនយោបាយដែលមានគោលការណ៍ច្បាស់លាស់ និងប្រជាជនកម្ពុជា ដែល ប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស។ អនាគតរបស់ប្រទេសកម្ពុជាពឹងផ្អែកទៅលើអ្នកទាំងអស់នេះ”។ “ខ្ញុំពិតជាមាន កិត្តិយសណាស់ដែលបានបម្រើការជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា ហើយខ្ញុំពិតជារំភើបចិត្តចំពោះការរំពឹងទុកក្នុងការធ្វើការជាមួយអ្នករាល់គ្នា ខណៈពេលដែល ខ្ញុំបំពេញអាណត្តិការងារដ៏សំខាន់នេះ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី








