ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីបុគ្គលឈ្មោះ ទូច ណារិន បានកំណត់ទារប្រាក់ចំនួន ១០.០០០រៀល ថ្លៃចុះលេខរដ្ឋបាលខុសពីតារាងកំណត់តម្លៃសេវារបស់ អន្តរក្រសួងនោះ រដ្ឋបាលសង្កាត់ បានសម្រេចបញ្ឈប់ពីបុគ្គលិកជំនួយការសង្កាត់ព្រៃវែង

រដ្ឋបាលខណ្ឌដង្ក រដ្ឋបាលសង្កាត់ព្រៃវែងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាកថា ចំពោះករណីបុគ្គលឈ្មោះ ទូច ណារិន ដែលបានប្រព្រឹត្តខុស និងកំហុសឆ្គងក្នុងការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ដោយបានកំណត់ទារប្រាក់ចំនួន ១០.០០០រៀល ថ្លៃចុះលេខរដ្ឋបាលខុសពីតារាងកំណត់តម្លៃសេវារបស់ អន្តរក្រសួងនោះ រដ្ឋបាលសង្កាត់ បានសម្រេចបញ្ឈប់ពីបុគ្គលិកជំនួយការសង្កាត់ព្រៃវែង ។

រដ្ឋបាលសង្កាត់ព្រៃវែង សូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ ជ្រាបថា ពេលថ្មីៗនេះ ឃើញមានការចែករំលែកព័ត៌មានករណីឈ្មោះ ទូច ណារិន នៅរដ្ឋបាលសង្កាត់ព្រៃវែង ទារប្រាក់ ចំនួន ១០.០០០រៀល ដើម្បីចុះលេខរដ្ឋបាលនៅសាលាសង្កាត់ព្រៃវែង នៅតាមបណ្ដាញសង្គម និងសារព័ត៍មានជាច្រើន។ រដ្ឋបាលសង្កាត់ព្រៃវែង សូមធ្វើការបំភ្លឺជូនថា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីទទួលបដិសណ្ឋារកិច្ច បានសុំច្បាប់ឈប់សម្រាកដើម្បីទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ រីឯមន្ត្រីជាប់កិច្ចសន្យាមួយរូបទៀតត្រូវទៅចូលរួមវគ្គប ណ្តុះបណ្តាល ដើម្បីកុំឱ្យមានការកកស្ទះក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រដ្ឋបាលសង្កាត់ បានចាត់ ឱ្យឈ្មោះ ទូច ណារិន ជាបុគ្គលិកជំនួយការរដ្ឋបាល ឱ្យទៅអង្គុយជំនួសកន្លែងមន្ត្រីបដិសណ្ឋារកិច្ច ដើម្បីសម្រួល និងផ្ត ល់ព័ត៌មានជូនប្រជាពលរដ្ឋ ជាបណ្ដោះអាសន្នសិន។ នៅព្រឹកថ្ងៃខែឆ្នាំដដែល ឈ្មោះ គឹម សុវណ្ណវឌ្ឍនា បានមកសុំធ្វើលិខិត បញ្ជាក់ទីលំនៅ ហើយឈ្មោះ ទូច ណារិន បានបំពេញឯកសារ និងយកទៅចុះហត្ថលេខាលោកស្រីចៅសង្កាត់រួចក៏បាន ប្រគល់ឱ្យឈ្មោះ គឹម សុវណ្ណវឌ្ឍនា ដោយបានប្រាប់ឱ្យបង់លុយចុះលេខរដ្ឋបាលចំនួន ១០.០០០រៀល ប៉ុន្តែដោយ ឈ្មោះ ទូច ណារិន មិនមែនជាមន្ត្រីទទួលកិច្ចការនេះ ទើបមានការភ័ន្តច្រឡំ និងបានផ្ដល់ព័ត៌មានអំពីតម្លៃសេវាបញ្ជក់ ប្រវត្តិដី ជំនួសឱ្យតម្លៃសេវាបញ្ជាក់ទីលំនៅទៅវិញ។
បន្ទាប់ពីទទួលបានព័ត៍មាននេះ រដ្ឋបាលសង្កាត់ បានទាក់ទងផ្ទាល់ទៅអញ្ជើញឈ្មោះ គឹម សុវណ្ណវឌ្ឍនា មកសួរនាំ ព័ត៌មានលម្អិតនៃហេតុការណ៍ និងបានរកឃើញថាឈ្មោះ គឹម សុវណ្ណ ដែលជាឪពុករបស់ខ្លួន បានខឹងឈ្មោះ ទូច ណារិន យក លុយចំនួន ១០០.០០០រៀល សម្រាប់រត់ការឯកសារចុះបញ្ជីដីកាលពីឆ្នាំ២០២៣។ ក្រោយការសួរនាំបញ្ជាក់រួច រដ្ឋបា លសង្កាត់ បានបន្តជួយរៀបចំឯកសារបញ្ជាក់ទីលំនៅ និងប្រគល់ជូនឈ្មោះ គឹម សុវណ្ណ រួចរាល់ ដោយពុំមានការខឹង សម្បារ ឬអាក់អន់ស្រពន់ចិត្តនឹងគ្នាទៀតឡើយ។
រដ្ឋបាលសង្កាត់ សូមជម្រាបបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនបន្ថែមថា ជាទួទៅលោកស្រីចៅ សង្កាត់ តែងតែប្រជុំណែនាំដល់មន្ត្រីទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងមិនត្រូវទារកមសេវាលើសការ កំណត់របស់អន្តរក្រសួងជាដាច់ខាត។
ចំពោះករណីបុគ្គលឈ្មោះ ទូច ណារិន ដែលបានប្រព្រឹត្តខុស និងកំហុសឆ្គងក្នុងការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ដោយបានកំណត់ទារប្រាក់ចំនួន ១០.០០០រៀល ថ្លៃចុះលេខរដ្ឋបាលខុសពីតារាងកំណត់តម្លៃសេវារបស់ អន្តរក្រសួងនោះ រដ្ឋបាលសង្កាត់ បានសម្រេចបញ្ឈប់ពីបុគ្គលិកជំនួយការសង្កាត់ព្រៃវែង ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៦ រួចហើយ។ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>