អគ្គនាយកដា្ឋនព័ត៌មាន និងសោតទស្សន៏នៃក្រសួងព័ត៌មាន
នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានចេញលិខិតជម្រាបមកលោក ជឹម សុភ័ក្រ ម្ចាស់ទំព័របណ្ដាញសង្គម(Page)ឈ្មោះ គ្រូតឿ និងក្រុមការងារ កម្មវត្ថុ ការអញ្ជើញមកចូលរួមប្រជុំពិភាក្សា និងទទួលការអប់រំណែនាំពាក់ព័ន្ធនឹងការផលិតមាតិកា ផ្សព្វផ្សាយដែលប៉ះពាល់ដល់វិជ្ជាជីវៈពេទ្យ និងសីលធម៌សង្គម។
កន្លងមក ក្រសួងព័ត៌មានបានពិនិត្យ និងតាមដានឃើញថា ទំព័របណ្ដាញសង្គមនេះ បានផលិត និងផ្សព្វផ្សាយនូវមាតិកា វីដេអូដែលមានចរិតលក្ខណៈប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ វិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់សីលធម៌សង្គម ដែលប្រជាពលរដ្ឋទូទៅតែងតែគោរពប្រតិបត្តិ។ ដើម្បីធានា បាននូវសណ្តាប់ធ្នាប់ព័ត៌មាន ការគោរពក្រមសីលធម៌ និងចៀសវាងការផ្សព្វផ្សាយដែលបង្កភាពអវិជ្ជមាន ដល់សាធារណជន ក្រសួងព័ត៌មាន សូមអញ្ជើញ លោក និងក្រុមការងារ មកចូលរួមប្រជុំពិភាក្សា និងទទួលការ អប់រំណែនាំតម្រង់ទិស នៅថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទីរសៀល នៅបន្ទប់ប្រជុំជាន់ទី១ នៃអាគារអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ទឹស្តីការក្រសួងព័ត៌មាន។ រក្សាសិទ្ធិដោយ៖សុទ្ធលី






