ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្តកំពង់ចាម ផ្តន្ទាទោស យុវជនម្នាក់ ដាក់គុកអស់មួយជីវិត ពាក់ព័ន្ធនឹង ករណីអំពើឃាតកម្ម ដុតផ្ទះ សម្លាប់មនុស្ស ០៩នាក់ !

ខេត្តកំពង់ចាម: សាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៦ បានប្រកាស សាលក្រម និង សម្រេច ផ្តន្ទាទោសទោស យុវជនជាប់ចោទម្នាក់ ដាក់គុក កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹង អំពី ឃាតកម្ម និងឃាតកម្មគិតទុកជាមុន ដែលបណ្តាលឱ្យមានមនុស្ស ចំនួន ០៩នាក់ស្លាប់ ក្នុងករណីឃាតកម្មដ៏សាហាវ ឃោរឃៅ រួមមានកាប់ក និងដុតផ្ទះ កើតហេតុ នៅស្រុកស្ទឹងត្រង់ កាលពីឆ្នាំ ២០២៥។

តុលាការក៏ បានបង្គាប់ឱ្យជនជាប់ចោទ ត្រូវ សងជំងឺចិត្តចំនួន ២០,០០០ (ពីរម៉ឺន)ដុល្លារអាមេរិក ទៅភាគី ដើមបណ្តឹងរដ្ឋប្បវេណី។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ចាម ដែលផ្សព្វផ្សាយនៅថ្ងៃទី៣០ កក្កដា ឆ្នាំ ២០២៦ បានឱ្យដឹងថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ
សុបិន មិនា ភេទ ប្រុស អាយុ ២១ ឆ្នាំ (កើត ២០០៥) ។

ជាប់ចោទ ត្រូវបានជាប់ចោទពីបទ: ឃាតកម្ម និង ឃាតកម្មគិតទុកជាមុន (០២ បទល្មើស) ប្រព្រឹត្ត នៅតំបន់គៀនឃ្លាំង ស្ថិតនៅភូមិទួលសំបូរ ឃុំទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជនជាប់ចោទ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសឃាតកម្ម ពោលគឺ គាត់កាប់ក ជនរងគ្រោះ ១នាក់ រហូតដល់ស្លាប់ និង បានដុតផ្ទះសម្លាប់ជនរងគ្រោះស្លាប់០៨នាក់ផ្សេងទៀត (ស្លាប់ និង ត្រូវភ្លើងឆេះ នៅក្នុងគំនរភ្លើង)។

សូមបញ្ជាក់ថា: នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ សុបិន មិនា បានសារភាពថា ខ្លួនមានការគុំគួន ជាមួយ ប្រពន្ធដែលតែងតែមានជម្លោះគ្នាជាប្រចាំ រហូតដល់ខ្លួនបានសម្រេចចិត្តសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនថ្លៃ និងក្មួយៗ សរុបទាំងអស់ ៩នាក់ ដែលកំពុងតែដេក នៅក្នុងផ្ទះនៅក្នុង យប់កើត ហេតុនោះ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>