ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោសពិរុទ្ធជនម្នាក់ ជាប់គុក ១៤ ឆ្នាំ ជាប់ពាក់ព័ន្ធការ ចាប់រំលោភសេពសន្ថវ: កុមារី២ នាក់ ដែលត្រូវជាប្អូនស្រី របស់ប្រពន្ធខ្លួន នៅខេត្តកណ្ដាល!!

ភ្នំពេញ: សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៦ បានប្រកាសសាលដីកា ដោយ សម្រេច តម្កល់ទោស ពិរុជនម្នាក់ ដាក់គុក កំណត់ ១៤ ឆ្នាំ ក្នុងសំណុំរឿង ចាប់រំលោភសេពសន្ថវ: ក្មេងស្រីអនីតិជន ចំនួន ២ នាក់ ដែលត្រូវជា ប្អូនស្រី បង្កើត របស់ប្រពន្ធ របស់ខ្លួន ក្នុងព្រឹត្តិការណ៍ ២ ដាច់ដោយឡែកពីគ្នា
ប្រព្រឹត្ត នៅក្នុង ខេត្តកណ្តាល កាលពីអំឡុង ដើមឆ្នាំ ២០២៥។

ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោកចៅក្រម កូវ សៅ បានថ្លែងឱ្យដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ ឈួន ឈឿន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ តូ្រវបាន សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃ ១០ ខែ ធ្នូ ឆ្នាំ ២០២៥ ផ្តន្ទាទោសដាក់ ដាក់គុក កំណត់ ១៤ ឆ្នាំ ពីបទ: រំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស ទាក់ទងនឹង ជនរងគ្រោះ តាមបញ្ញត្តិ មាត្រា ២៤១ នៃ ក្រមព្រហ្មទណ្ឌ។

តែជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ ត្រង់សេចក្តីសម្រេចទាំងមូល នៃ សាលក្រមរបស់តុលាការខេត្តកណ្ដាល។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាល ប្រឆាំងការជួញដូរមនុស្ស និង គាំពារអនីតិជន តាមបណ្តឹង របស់សាច់ញាតិជនរងគ្រោះ បន្ទាប់ពី គាត់ចាប់រំលោភសេពសន្ថវ: បានសម្រេច ជាច្រើនដង ទៅលើកុមារីរងគ្រោះ ដែលត្រូវជា ប្អូនថ្លៃស្រីរបស់ខ្លួន ដោយឡែក ពីគ្នា នៅក្នុង ដើមឆ្នាំ ២០២៥ នៅខេត្តកណ្តាល៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>