ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសដែលបើករថយន្ត ទំនើប បុកអ្នករើសអេតចាយមួយគ្រួសារ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួស៤នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល !!

ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរ នៃ តុលាការខេត្តកណ្តាល លោកហោ ចាន់ពិសី នៅថ្ងៃ ទី ៦ ខែ សីហា ឆ្នាំ ២០២៦ នេះ បាន សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ទៅលើជនត្រូវចោទ ឈ្មោះ អុឹង ស៊ុនសេង ជា ម្ចាស់រថយន្តម៉ាកសឺដេសសេរីទំនើប ដែលបានបើកបុកគ្រួសារអ្នករើសអេតចាយបណ្ដាលឲ្យស្លាប់កុមារម្នាក់ និងរបួស៤នាក់ នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោយតាម នីតិវិធីច្បាប់។

បើយោងតាម ដីការបស់ ចៅក្រមស៊ើបសួរ បានឱ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនត្រូវចោទ ត្រូវបានជាប់ចោទពីបទ: «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឲ្យរបួសអ្នកដទៃ និងស្លាប់អ្នកដទៃ» និងបទ «រត់គេចខ្លួន» តាមបញ្ញត្តមាត្រា ៨៣ មាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ អាចប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល ពី ២ ទៅ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ជនត្រូវចោទ ត្រូវបានចាប់ឃាត់ បន្ទាប់ពី គាត់បានចូល មកសារភាព កាលថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៦ នៅចំពោះមុខ សមត្ថកិច្ចនគរបាលជំនាញ នៅខេត្តកណ្ដាល។

នៅពេលចេញមកសារភាពនោះ, គាត់ក៏ បានសុខចិត្ត សងលុយថ្លៃ ជម្ងឺ ចំនួន ១,៨៥០០ ដុល្លារអាមេរិក ទៅគ្រូសារ ជនរងគ្រោះ ផងដែរ។

សូមបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតហេតុនៅចំណុចខាងមុខហាង 168 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពី យប់ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖២០នាទី ។

ឧប្បត្តិហេតុនេះ បានបណ្ដាល ឱ្យកុមារី ម្នាក់ អាយុ ១៣ឆ្នាំ ជាអ្នកបើកម៉ូតូសណ្ដោងរឺម៉កនោះ បានទទួលមរណៈភាព។ ចំណែកឯ មនុស្ស៤នាក់ផ្សេងទៀត ដែលជាក្រុមគ្រួសារ បានរងរបួសធ្ងន់-ស្រាល ហើយឥឡូវនេះ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យជ័យជំនះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>