ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance

រាជធានីភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ ទី០៧ សីហា ២០២៦។

Sunwah Group គឺជាសាជីវកម្មពហុវិស័យដ៏ធំមួយ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ ដោយចាប់ផ្តើមពីអាជីវកម្មកែច្នៃ និងចែកចាយអាហារសមុទ្រ មុនពេលពង្រីកទៅជាសាជីវកម្មអន្តរជាតិ ដែលមានការវិនិយោគលើវិស័យជាច្រើន រួមមាន អចលនទ្រព្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាបៃតង ។

នៅកម្ពុជា Sunwah Group បានចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ ១៩៩៤ ដោយដំបូងផ្តោតលើការបង្កើតរោងចក្រកែច្នៃអាហារសមុទ្រសម្រាប់នាំចេញ។ ក្រោយមក ក្រុមហ៊ុនបានពង្រីកការវិនិយោគទៅលើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងការអភិវឌ្ឍគម្រោងធំៗនៅរាជធានីភ្នំពេញ ។រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>